អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
លោកុប្បត្តិ 23:2 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក សារ៉ាស្លាប់នៅគារយ៉ាត់-អើបា គឺនៅហេប្រុនក្នុងដែនដីកាណាន។ អ័ប្រាហាំក៏ចូលទៅកាន់ទុក្ខចំពោះសារ៉ា ហើយយំស្រណោះនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា អាល់គីតាប ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ |
អាប់រ៉ាមក៏រើរោងទៅរស់នៅក្បែរដើមអូករបស់ម៉ាមរេដែលនៅហេប្រុន ហើយសង់អាសនាមួយដល់ព្រះយេហូវ៉ានៅទីនោះ៕
បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។
បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
យ៉ាកុបមកដល់អ៊ីសាកឪពុករបស់គាត់នៅម៉ាមរេក្នុងគារយ៉ាត់-អើបា (គារយ៉ាត់-អើបាគឺហេប្រុន) ជាកន្លែងដែលអ័ប្រាហាំ និងអ៊ីសាកបានរស់នៅបណ្ដោះអាសន្ន។
អ៊ីស្រាអែលនិយាយនឹងគាត់ថា៖ “ចូរទៅមើល ថាតើពួកបងប្រុសរបស់ឯងសុខសាន្តឬយ៉ាងណា ហើយហ្វូងចៀមសុខសាន្តឬយ៉ាងណា រួចនាំពាក្យមកយើងវិញ”។ ដូច្នេះ ឪពុកបានចាត់គាត់ពីជ្រលងភ្នំហេប្រុន ហើយគាត់ក៏ទៅដល់ស៊ីគែម។
នៅពេលពួកគេមកដល់លានបោកស្រូវនៃអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេក៏យំសោកនៅទីនោះ ទាំងទួញសោកយ៉ាងខ្លាំង និងខ្លោចផ្សាណាស់ ហើយយ៉ូសែបក៏កាន់ទុក្ខចំពោះឪពុករបស់គាត់ប្រាំពីរថ្ងៃ។
ពួកជនជាតិយូដាដែលកំពុងនៅជាមួយម៉ារាក្នុងផ្ទះដើម្បីសម្រាលទុក្ខនាង ឃើញថានាងក្រោកឡើងភ្លាមហើយចេញទៅ ក៏ទៅតាមនាងដោយស្មានថា នាងទៅយំនៅរូងផ្នូរ។