Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ស្រី​សារ៉ា​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន លោក​អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​លោក​ស្រី​សារ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 បន្ទាប់មក សារ៉ា​ស្លាប់​នៅ​គារយ៉ាត់-អើបា គឺ​នៅ​ហេប្រុន​ក្នុង​ដែនដី​កាណាន​។ អ័ប្រាហាំ​ក៏​ចូលទៅ​កាន់ទុក្ខ​ចំពោះ​សារ៉ា ហើយ​យំស្រណោះ​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គារយ៉ាត់-‌អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្រោយ​មក គាត់​ក៏​បាន​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ អ៊ីព្រហ៊ីម​មក​រៀប​ចំ​បញ្ចុះ​សព​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:2
36 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​ក៏​រើ​ជំរំ ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន ហើយ​លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។


លោក​ស្រី​សារ៉ា​រស់​នៅ​បាន​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ នេះ​ជា​ចំនួន​ឆ្នាំ​នៃ​ជីវិត​របស់​លោក​ស្រី​សារ៉ា។


លោក​អ័ប្រា‌ហាំ​ក៏​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ នៅ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់ពេ‌ឡា ខាង​កើត​ម៉ាមរេ (គឺជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន។


បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។


អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។


លោក​យ៉ាកុប​បាន​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ម៉ាមរេ ឬ​ក្រុង​គាយ៉ាត-អើបា(គឺ​ក្រុង​ហេប្រុន) ជា​កន្លែង​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បានស្នាក់​អាស្រ័យ​នៅ។


ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។


ពេល​នោះ លោក​យ៉ូសែប​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ ហើយ​ថើប​លោក។


កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។


គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ តម​អាហារ​រហូត​ដល់​ល្ងាច ដោយ​ព្រោះ​ស្តេច​សូល យ៉ូណា‌ថាន​បុត្រា​ទ្រង់ និង​ពួក​ទ័ព​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​ដួល​ស្លាប់​ដោយ​ដាវ។


ដាវីឌ​បាន​លើក​បទ​ទំនួញ​មួយ​អំពី​ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់


ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ។


ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។


នៅ​ក្រុង​ហេប្រុន ព្រះ‌បាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​យូដា​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។


គេ​បាន​ឲ្យ​ទី​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ដល់​ពួក​កូន​ចៅ​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិប‌ណា និងវាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​យ៉ាទារ ក្រុង​អែសថេ‌ម៉ូរ និង​វាលស្មៅ​នៅ​ជុំ‌វិញ


ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​ព្រះបាទ​យ៉ូសៀស ហើយ​ពួក​ចម្រៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​ព្រះបាទ​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល៍ បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិ‌ទេវ​ហើយ


រី​ឯ​ភូមិ​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ មាន​ប្រជា‌ជន​យូដា​ខ្លះ រស់​នៅ​ត្រង់​គារយ៉ាត់-អើបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​នៅ​ឌីបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ


កុំ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ស្ដី​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា៖ មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ។


ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។


កាល​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ​ថា អើរ៉ុន​បាន​ស្លាប់ នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​កាន់​ទុក្ខ​នឹង​លោក​រយៈ​ពេល​សាម‌សិប​ថ្ងៃ។


កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។


ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។


បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។


ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​លោក​ម៉ូសេ​អស់​សាម​សិប​ថ្ងៃ នៅ​ត្រង់វាល​ទំនាប​ស្រុក​ម៉ូអាប់។ បន្ទាប់​មក វេលា​កាន់​ទុក្ខ​លោក​ម៉ូសេ​ក៏​ផុត​ទៅ។


លោក​ចាប់​យក​ក្រុង​នោះ ស្តេច​របស់​គេ ព្រម​ទាំង​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ រួចប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​មនុស្ស​ទាំងប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រុន និង​ចំពោះ​ក្រុង​លិប‌ណា ព្រម​ទាំង​ស្តេចរបស់​គេ​ដែរ។


លោក​យ៉ូស្វេ​បាន​ចែក​ឲ្យ​លោក​កាលែប ជា​កូន​លោក​យេភូនេ មាន​មួយ​ចំណែក​ជា​មួយ​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (អើបា​ជា​ឪពុក​អ័ណាក់)


ហិមតា គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) និង​ស៊ីអោរ ទាំង​អស់​មាន​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។


ពួក​គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា ជា​ឪពុក​របស់​អ័ណាក់) គឺ​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។


ពួក​យូដា​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន (រីឯ​ក្រុង​ហេប្រុន​នោះ​កាល​ពី​ដើម​ហៅ​ថា គារ‌យ៉ាត់-អើបា) ហើយ​គេ​សម្លាប់​ពួក​សេសាយ ពួក​អ័ហ៊ី‌ម៉ាន និង​ពួក​តាលម៉ាយ​ដែរ។


ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ»។


លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


ពេល​នោះ លោកសាំយូ‌អែល​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច។ ស្តេច​សូល​បាន​បណ្តេញ​ពួក​គ្រូ​ខាប​ទាំង​អស់ និង​ពួក​គ្រូ​អន្ទង​ខ្មោច​ចេញ​ពី​ស្រុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម