Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:1 - ព្រះគម្ពីរខ្មែរសាកល

1 ពេលនោះ យ៉ូសែប​ក្រាប​លើ​មុខ​ឪពុក​គាត់ ទាំង​យំសោក ហើយ​ថើប​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​នោះ លោក​យ៉ូសែប​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ ហើយ​ថើប​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ូសែប​ឱប​ឪពុក ហើយ​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​ឪពុក ព្រម​ទាំង​ថើប​លោក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 យ៉ូសែប​ក៏​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ​ហើយ​ថើប​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យូសុះ​ឱប​ឪពុក ហើយ​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​ឪពុក ព្រម​ទាំង​ថើប​គាត់​ទៀត​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក សារ៉ា​ស្លាប់​នៅ​គារយ៉ាត់-អើបា គឺ​នៅ​ហេប្រុន​ក្នុង​ដែនដី​កាណាន​។ អ័ប្រាហាំ​ក៏​ចូលទៅ​កាន់ទុក្ខ​ចំពោះ​សារ៉ា ហើយ​យំស្រណោះ​នាង​។


យើង​នឹង​ចុះទៅ​អេហ្ស៊ីប​ជាមួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើងមកវិញជាប្រាកដ​ដែរ​។ រីឯ​ដៃ​របស់​យ៉ូសែប​នឹង​បិទ​ភ្នែក​របស់អ្នក”។


នៅពេល​យ៉ាកុប​បាន​បង្គាប់​ពួក​កូនប្រុស​របស់គាត់​ចប់​ហើយ គាត់​ក៏​លើក​ជើង​របស់គាត់​ដាក់​លើ​គ្រែ​វិញ រួច​ផុតដង្ហើម​ទៅ ហើយ​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​៕


រួច​យ៉ូសែប​បញ្ជា​ពួក​បាវបម្រើ​របស់គាត់​ដែល​ជា​គ្រូពេទ្យ​ឲ្យ​អប់សព​ឪពុក​គាត់ ពួក​គ្រូពេទ្យ​ក៏​អប់សព​អ៊ីស្រាអែល​។


មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿស៊ប់​បាន​បញ្ចុះ​ស្ទេផាន ហើយ​យំស្រណោះ​គាត់​យ៉ាងខ្លាំង​។


ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ផ្ទុយទៅវិញ ចូរ​អប់រំ​ពួកវា​ដោយ​ការប្រៀនប្រដៅ និង​ការទូន្មាន​របស់​ព្រះអម្ចាស់​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម