Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:14 - ព្រះគម្ពីរខ្មែរសាកល

14 អ៊ីស្រាអែល​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ទៅ​មើល ថាតើ​ពួក​បងប្រុស​របស់ឯង​សុខសាន្ត​ឬយ៉ាងណា ហើយ​ហ្វូងចៀម​សុខសាន្ត​ឬយ៉ាងណា រួច​នាំ​ពាក្យ​មក​យើង​វិញ”។ ដូច្នេះ ឪពុក​បាន​ចាត់​គាត់​ពី​ជ្រលងភ្នំ​ហេប្រុន ហើយ​គាត់​ក៏​ទៅដល់​ស៊ីគែម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ លោក​យ៉ាកុប​ក៏​ចាត់​យ៉ូសែប ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង នឹង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ​ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ យ៉ាកកូប​ក៏​ចាត់​យូសុះ ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


បន្ទាប់ពីការទាំងនេះ អ័ប្រាហាំ​បាន​បញ្ចុះ​សារ៉ា​ប្រពន្ធ​របស់គាត់​ក្នុង​រអាង​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា ទល់មុខ​ម៉ាមរេ (​ម៉ាមរេ​គឺ​ហេប្រុន​) ក្នុង​ដែនដី​កាណាន​។


បន្ទាប់មក សារ៉ា​ស្លាប់​នៅ​គារយ៉ាត់-អើបា គឺ​នៅ​ហេប្រុន​ក្នុង​ដែនដី​កាណាន​។ អ័ប្រាហាំ​ក៏​ចូលទៅ​កាន់ទុក្ខ​ចំពោះ​សារ៉ា ហើយ​យំស្រណោះ​នាង​។


យ៉ាកុប​ក៏​សួរ​ពួកគេ​ថា​៖ “តើ​គាត់​សុខសប្បាយ​ទេ​?”។ ពួកគេ​ឆ្លើយថា​៖ “គាត់​សុខសប្បាយ​ទេ​។ មើល៍! រ៉ាជែល​កូនស្រី​របស់គាត់​កំពុង​មក​ជាមួយ​ចៀម”។


យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។


មាន​បុរស​ម្នាក់​ឃើញ​គាត់ ហើយ​មើល៍! គាត់​កំពុង​វង្វេង​នៅ​ទីវាល បុរស​នោះ​ក៏​សួរ​គាត់​ថា​៖ “តើ​ឯង​កំពុង​រក​អ្វី​?”។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


គាត់​ក៏​សួរសុខទុក្ខ​ពួកគេ ហើយ​និយាយថា​៖ “តើ​បុរស​ចំណាស់​ជា​ឪពុក​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​នោះ សុខសប្បាយ​ទេ​? តើ​គាត់​នៅតែ​នៅរស់​ឬ​?”។


រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ទាំង​មានបន្ទូល​ថា​៖“នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម