Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:67 - ព្រះគម្ពីរខ្មែរសាកល

67 បន្ទាប់មក អ៊ីសាក​ក៏​នាំ​រេបិកា​ទៅ​ក្នុង​រោង​របស់​សារ៉ា​ម្ដាយ​របស់ខ្លួន ហើយ​គាត់​យក​រេបិកា នោះ​នាង​បានជា​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​នាង​។ ដូច្នេះ អ៊ីសាក​បាន​ទទួល​ការ​សម្រាលទុក្ខ ក្រោយពី​មរណភាពរបស់​ម្ដាយ​គាត់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

67 បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

67 លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់‌ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

67 រួច​អ៊ីសាក​នាំ​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្តាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្តាយ​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

67 អ៊ីសា‌ហាក់​នាំ​រ៉ហ្វ៊ីកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​សារ៉ា​ជា​ម្តាយ​ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្តាយ​ស្លាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:67
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ប្រញាប់​ចូលទៅ​ក្នុង​រោង ហើយ​ប្រាប់​សារ៉ា​ថា​៖ “ចូរ​ប្រញាប់​ច្របាច់​ម្សៅម៉ដ្ដ​បី​រង្វាល់ ធ្វើ​នំប៉័ង​ទៅ”។


បាវបម្រើ​ក៏​រៀបរាប់ប្រាប់​អ៊ីសាក​អំពី​ការ​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​។


អ័ប្រាហាំ​យក​ប្រពន្ធ​មួយ​ទៀត ឈ្មោះ​កិទូរ៉ា​។


អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។


ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។


កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។


លុះ​យូរ​ថ្ងៃ​ក្រោយមក កូនស្រី​របស់​ស៊ូអា ជា​ប្រពន្ធ​របស់​យូដា​ក៏​ស្លាប់​ទៅ​។ ក្រោយពី​យូដា​ត្រូវបាន​សម្រាលទុក្ខ គាត់​ក៏​ឡើងទៅ​ឯ​ពួកអ្នក​កាត់រោម​ចៀម​របស់គាត់​នៅ​ធីមណា គឺមាន​គាត់ និង​ហ៊ីរ៉ា​មិត្តភក្ដិ​របស់គាត់ ជា​អ្នកអាឌូឡាម​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


ពិតមែនហើយ យើង​សូម​ប្រាប់​ការនេះ​ដល់​អ្នករាល់គ្នា ស្របតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​នៅរស់ ដែល​នៅសល់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់ យើង​នឹង​មិន​ឆ្លងហួសទៅមុន​ពួក​អ្នក​ដែល​បាន​ដេកលក់​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម