Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:19 - ព្រះគម្ពីរខ្មែរសាកល

19 បន្ទាប់ពីការទាំងនេះ អ័ប្រាហាំ​បាន​បញ្ចុះ​សារ៉ា​ប្រពន្ធ​របស់គាត់​ក្នុង​រអាង​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា ទល់មុខ​ម៉ាមរេ (​ម៉ាមរេ​គឺ​ហេប្រុន​) ក្នុង​ដែនដី​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​អ័ប្រា‌ហាំ​ក៏​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ នៅ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់ពេ‌ឡា ខាង​កើត​ម៉ាមរេ (គឺជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បន្ទាប់​មក លោក​អប្រាហាំ​ក៏​បាន​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ភរិយា ក្នុង​គុហា នៅ​ចម្ការ​ម៉ាក‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​អ័ប្រា‌ហាំ​ក៏​កប់​សព​សារ៉ា​ប្រពន្ធ​គាត់​នៅ​ក្នុង​រអាង​នៃ​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ​ទៅ ឯ​ម៉ាមរេ​នោះ គឺ​ជា​ហេប្រុន​ក្នុង​ស្រុក​កាណាន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បន្ទាប់​មក អ៊ីព្រហ៊ីម​ក៏​បាន​បញ្ចុះ​សព​សារ៉ា ជា​ភរិយា ក្នុង​រូង​ភ្នំ នៅ​ចម្ការ​ម៉ាកពេ‌ឡា​ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​នៅចំពោះ​ភ្នែក​កូនចៅ​ហេត គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។


ដូច្នេះ ចម្ការ​នោះ ព្រមទាំង​រអាង​ដែល​នៅ​ទីនោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ ដោយ​កូនចៅ​ហេត​៕


អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


អ៊ីស្រាអែល​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ទៅ​មើល ថាតើ​ពួក​បងប្រុស​របស់ឯង​សុខសាន្ត​ឬយ៉ាងណា ហើយ​ហ្វូងចៀម​សុខសាន្ត​ឬយ៉ាងណា រួច​នាំ​ពាក្យ​មក​យើង​វិញ”។ ដូច្នេះ ឪពុក​បាន​ចាត់​គាត់​ពី​ជ្រលងភ្នំ​ហេប្រុន ហើយ​គាត់​ក៏​ទៅដល់​ស៊ីគែម​។


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


រួច​យ៉ូសែប​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ស្បថ ដោយ​និយាយថា​៖ “ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ នោះ​អ្នករាល់គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទីនេះ”។


គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម