ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
លោកុប្បត្តិ 16:6 - ព្រះគម្ពីរខ្មែរសាកល អាប់រ៉ាមនិយាយនឹងសារ៉ាយថា៖ “មើល៍! បាវបម្រើស្រីរបស់អូននៅក្នុងកណ្ដាប់ដៃរបស់អូនហើយ ចូរប្រព្រឹត្តដល់នាងតាមដែលល្អក្នុងភ្នែករបស់អូនចុះ”។ ដូច្នេះ សារ៉ាយបានធ្វើបាបហាការ ហើយនាងក៏រត់គេចពីមុខសារ៉ាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។ អាល់គីតាប អ៊ីប្រាំតបទៅសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ សារ៉ាយក៏ធ្វើបាបហាជើរ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
ដូចដែលសត្វស្លាបសាត់អណ្ដែតចេញពីសម្បុករបស់វាយ៉ាងណា មនុស្សដែលសាត់អណ្ដែតចេញពីស្រុករបស់ខ្លួនក៏ជាយ៉ាងនោះដែរ។
មិនអាចប្រៀនប្រដៅបាវបម្រើដោយប្រើតែពាក្យសម្ដីបានឡើយ ទោះបីជាគេយល់ច្បាស់ក៏ដោយ ក៏គេមិនយកចិត្តទុកដាក់ដែរ។
ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។
ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។