ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។
លោកុប្បត្តិ 12:10 - ព្រះគម្ពីរខ្មែរសាកល គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអាប់រ៉ាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់ អាល់គីតាប ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ |
ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។
មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕
គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។
នៅគ្រានោះ គ្មានស្បៀងអាហារនៅលើផែនដីទាំងមូលទេ ពីព្រោះទុរ្ភិក្សធ្ងន់ធ្ងរណាស់ ដូច្នេះទឹកដីអេហ្ស៊ីប និងទឹកដីកាណានក៏បានហិនហោចដោយសារតែទុរ្ភិក្ស។
ពួកគេដើរសាត់អណ្ដែតពីប្រជាជាតិមួយទៅប្រជាជាតិមួយ ពីអាណាចក្រមួយទៅសាសន៍ផ្សេងទៀត។
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។