Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:1 - ព្រះគម្ពីរខ្មែរសាកល

1 ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គ្រា​នោះ អំណត់​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ហេតុអ្វីបានជា​សារ៉ា​សើច​ដូច្នេះ ហើយ​ពោលថា​: ‘ខ្ញុំ​ចាស់​ហើយ តើ​ខ្ញុំ​ពិតជា​នឹង​បង្កើត​កូន​មែន​ឬ​?’


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​បាន​មក​ទិញស្រូវ ក្នុងចំណោម​ពួកអ្នកដទៃទៀត​ដែល​មក ដ្បិត​មាន​ទុរ្ភិក្ស​នៅក្នុង​ដែនដី​កាណាន​ដែរ​។


នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។


ពួកគេ​ទូល​ផារ៉ោន​ទៀត​ថា​៖ “យើងខ្ញុំ​បាន​មក ដើម្បី​រស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​នេះ ពីព្រោះ​គ្មាន​វាលស្មៅ​សម្រាប់​ហ្វូងចៀម​របស់​បាវបម្រើ​ព្រះករុណា​ទេ ដ្បិត​ទុរ្ភិក្ស​នៅ​ដែនដី​កាណាន​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ឥឡូវនេះ សូម​ឲ្យ​បាវបម្រើ​របស់ព្រះករុណា​រស់នៅ​ក្នុង​ស្រុក​កូសែន​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម