Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:5 - ព្រះគម្ពីរខ្មែរសាកល

5 គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​បាន​មក​ទិញស្រូវ ក្នុងចំណោម​ពួកអ្នកដទៃទៀត​ដែល​មក ដ្បិត​មាន​ទុរ្ភិក្ស​នៅក្នុង​ដែនដី​កាណាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ទៅ​ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កូនៗ​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ពួក​កូន​អ៊ីស្រាអែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កូនៗ​របស់​អ៊ីស្រ‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ​ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


នោះ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ក៏​ចាប់ផ្ដើម​មកដល់ ដូចដែល​យ៉ូសែប​បាន​និយាយ​។ មាន​ទុរ្ភិក្ស​កើតឡើង​នៅ​ប្រទេស​ទាំងអស់ ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​មាន​អាហារ​វិញ​។


មនុស្ស​ទូទាំង​ផែនដី​មកដល់​អេហ្ស៊ីប ដើម្បី​ទិញស្រូវ​ពី​យ៉ូសែប ពីព្រោះ​ទុរ្ភិក្ស​នៅលើ​ផែនដី​ទាំងមូល​ធ្ងន់ធ្ងរ​ណាស់​៕


ម្នាក់​ក្នុង​ពួកគេ​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោកឡើង ហើយ​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​ថា ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​រៀបនឹង​កើតឡើង​លើ​ពិភពលោក​ទាំងមូល​។ ការនេះ​បាន​កើតឡើង​ក្នុង​រជ្ជកាល​សេសារ​ក្លូឌាស​មែន​។


ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម