Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:57 - ព្រះគម្ពីរខ្មែរសាកល

57 មនុស្ស​ទូទាំង​ផែនដី​មកដល់​អេហ្ស៊ីប ដើម្បី​ទិញស្រូវ​ពី​យ៉ូសែប ពីព្រោះ​ទុរ្ភិក្ស​នៅលើ​ផែនដី​ទាំងមូល​ធ្ងន់ធ្ងរ​ណាស់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

57 មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​ផែន​ដី នាំ​គ្នា​ចូល​មក​រក​លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្រូវ ព្រោះ​អំណត់​នោះ​ខ្លាំង​ណាស់​នៅ​ពាស​ពេញ​លើ​ផែន‌ដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

57 មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

57 គ្រប់​ទាំង​ស្រុក​ក៏​នាំ​គ្នា​ចូល​មក​ឯ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទិញ​ស្រូវ ពី​ព្រោះ​អំណត់​នោះ​ជា​ខ្លាំង​ណាស់​នៅ​ពេញ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

អាល់គីតាប

57 មនុស្ស​ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​យូសុះ ដ្បិត​ទុរ្ភិក្ស​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:57
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


នោះ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ក៏​ចាប់ផ្ដើម​មកដល់ ដូចដែល​យ៉ូសែប​បាន​និយាយ​។ មាន​ទុរ្ភិក្ស​កើតឡើង​នៅ​ប្រទេស​ទាំងអស់ ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​មាន​អាហារ​វិញ​។


ពេលនោះ ទុរ្ភិក្ស​បាន​រាលដាល​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ យ៉ូសែប​ក៏​បើក​ជង្រុក​ទាំងអស់​នៅក្នុង​ទីក្រុងនានា ហើយ​លក់ស្រូវ​ឲ្យ​ជនជាតិអេហ្ស៊ីប ពីព្រោះ​ទុរ្ភិក្ស​ក្នុង​ដែនដី​អេហ្ស៊ីប​ធ្ងន់ធ្ងរ​ណាស់​។


នៅពេល​យ៉ាកុប​ឃើញ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប គាត់​ក៏​និយាយ​នឹង​ពួក​កូនប្រុស​របស់ខ្លួន​ថា​៖ “ហេតុអ្វីបានជា​ពួកឯង​មើល​គ្នាទៅវិញទៅមក​ដូច្នេះ​?”។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​បាន​មក​ទិញស្រូវ ក្នុងចំណោម​ពួកអ្នកដទៃទៀត​ដែល​មក ដ្បិត​មាន​ទុរ្ភិក្ស​នៅក្នុង​ដែនដី​កាណាន​ដែរ​។


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំងអស់​ដែល​រកបាន​នៅ​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន ជាតម្លៃ​ស្រូវ​ដែល​គេ​ទិញ រួច​យ៉ូសែប​ក៏​នាំ​ប្រាក់​ទាំងនោះ​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។


ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម