Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 12:11 - ព្រះគម្ពីរខ្មែរសាកល

11 ពេលនោះ​មានកើតឡើងដូច្នេះ​: នៅពេល​គាត់​រៀបនឹង​ចូលទៅ​អេហ្ស៊ីប គាត់​និយាយ​នឹង​សារ៉ាយ​ប្រពន្ធ​របស់គាត់​ថា​៖ “មើល៍! បង​ដឹង​ថា​អូន​ជា​ស្ត្រី​មាន​រូបឆោម​ស្រស់ស្អាត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​លោក​ហៀប​នឹង​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ លោកមាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ​ថា៖ «មើល៍! បង​ដឹង​ថា អូន​ជា​ស្ត្រីម្នាក់​ដែល​មាន​រូប​ស្រស់​ស្អាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប គាត់​មាន​ប្រសាសន៍​ទៅ​កាន់​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា អូន​មាន​រូប​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 12:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អាប់រ៉ាម​ចូលទៅ​អេហ្ស៊ីប ជនជាតិអេហ្ស៊ីប​ក៏​ឃើញ​ថា​នាង​ជា​ស្ត្រី​ស្រស់ស្អាត​ណាស់​។


នៅពេល​ព្រះ​ទ្រង់​ឲ្យ​ខ្ញុំព្រះបាទ​ដើរសាត់អណ្ដែត​ចេញពី​ផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ ខ្ញុំព្រះបាទ​បាន​និយាយ​នឹង​នាង​ថា​: ‘នេះ​ជា​សេចក្ដីមេត្តា​ដែល​អូន​ត្រូវ​ធ្វើ​ដល់​បង គឺ​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ ត្រូវ​និយាយ​អំពី​បង​ថា គាត់​ជា​បងប្រុស​របស់ខ្ញុំ’”។


អ័ប្រាហាំ​និយាយ​អំពី​សារ៉ា​ប្រពន្ធ​របស់គាត់​ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​កេរ៉ារ​ក៏​ចាត់​គេ​ឲ្យទៅ​យក​សារ៉ា​។


នាងក្រមុំ​នោះ​មាន​រូបឆោម​ស្រស់ស្អាត​ណាស់ ជា​ស្ត្រីព្រហ្មចារី ហើយ​មិនដែលមាន​ប្រុស​ណា​ធ្លាប់​រួមដំណេក​ជាមួយ​នាង​ឡើយ​។ នាង​ចុះទៅ​ប្រភពទឹក ហើយ​ដង​ទឹក​ឲ្យពេញ​ក្អម​របស់នាង ក៏​ឡើងមក​វិញ​។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


លេអា​អន់​ភ្នែក រីឯ​រ៉ាជែល​មាន​រូបរាង​ល្អស្អាត និង​រូបឆោម​ស្រស់ស្អាត​។


ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម