ដីក៏ធ្វើឲ្យមានរុក្ខជាតិដុះឡើង គឺតិណជាតិដែលមានគ្រាប់តាមពូជរបស់វា និងដើមឈើមានផ្លែដែលមានគ្រាប់នៅក្នុងវា តាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
លោកុប្បត្តិ 1:11 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែ ដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន |
ដីក៏ធ្វើឲ្យមានរុក្ខជាតិដុះឡើង គឺតិណជាតិដែលមានគ្រាប់តាមពូជរបស់វា និងដើមឈើមានផ្លែដែលមានគ្រាប់នៅក្នុងវា តាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់មនុស្សថា៖ “អ្នកអាចហូបពីដើមឈើទាំងអស់ក្នុងសួននេះដោយសេរីបាន
នោះមិនទាន់មានគុម្ពោតណាមួយតាមទីវាលនៅលើផែនដីនៅឡើយទេ ហើយក៏មិនទាន់មានតិណជាតិណាមួយដុះឡើងតាមទីវាលនៅឡើយដែរ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដី ហើយក៏គ្មានមនុស្សភ្ជួររាស់ដីដែរ
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យដើមឈើគ្រប់ប្រភេទដែលមានរូបរាងទាក់ទាញ និងល្អសម្រាប់ជាអាហារ ដុះចេញពីដីមក។ មានដើមឈើនៃជីវិត និងដើមឈើដឹងល្អអាក្រក់ នៅកណ្ដាលសួននោះដែរ។
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
ព្រះអង្គគ្របដណ្ដប់ផ្ទៃមេឃដោយពពក ហើយរៀបចំភ្លៀងសម្រាប់ផែនដី ក៏ធ្វើឲ្យស្មៅដុះឡើងនៅលើភ្នំនានា។
ដ្បិតដូចដែលផែនដីធ្វើឲ្យចេញពន្លក ហើយសួនច្បារធ្វើឲ្យអ្វីដែលព្រោះនៅទីនោះដុះឡើងយ៉ាងណា ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាក៏នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរតម្កើងដុះឡើង នៅចំពោះប្រជាជាតិទាំងអស់យ៉ាងនោះដែរ៕
ឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង។
មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គមិនតុបតែងអ្នករាល់គ្នាឲ្យលើសជាងទេឬ?
ផែនដីបង្កើតផលដោយខ្លួនវា គឺមុនដំបូងជាស្លឹក បន្ទាប់មកជាកួរ បន្ទាប់មកទៀតបានដាក់គ្រាប់ក្នុងកួរ។
ប៉ុន្តែព្រះប្រទានឲ្យវាមានរូបរាងតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់នីមួយៗមានរូបរាងរបស់វាផ្ទាល់។
ដ្បិតដីណាដែលបានស្រូបទឹកភ្លៀងដែលធ្លាក់មកលើវាជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍សម្រាប់អ្នកដែលភ្ជួររាស់ ដីនោះមានព្រះពរពីព្រះ
បងប្អូនរបស់ខ្ញុំអើយ ដើមល្វាមិនអាចបង្កើតផ្លែអូលីវបានទេ ឬដើមទំពាំងបាយជូរមិនអាចបង្កើតផ្លែល្វាបានទេ មែនទេ? ទឹកប្រៃក៏មិនអាចបង្ហូរចេញជាទឹកសាបបានដែរ។