Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:12 - ព្រះគម្ពីរខ្មែរសាកល

12 ដី​ក៏​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង គឺ​តិណជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ​របស់វា និង​ដើមឈើ​មាន​ផ្លែ​ដែល​មាន​គ្រាប់​នៅក្នុង​វា តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដី​ក៏​ដុះ​ចេញជា​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ និង​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដី​ក៏​ដុះ​តិណ‌ជាតិ​ទាំង‌ឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ នឹង​រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គឺ តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ អុលឡោះ​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ដី​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង​នៅលើ​ដី គឺ​តិណជាតិ​ដែល​មាន​គ្រាប់ និង​ដើមឈើហូបផ្លែ​ដែល​មាន​ផ្លែ​តាម​ពូជ​របស់វា ហើយ​មាន​គ្រាប់​នៅក្នុង​ផ្លែនោះ” នោះក៏​កើតមាន​ដូច្នោះ​។


នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបី​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


ផែនដី​បង្កើតផល​ដោយខ្លួនវា គឺ​មុនដំបូង​ជា​ស្លឹក បន្ទាប់មក​ជា​កួរ បន្ទាប់មកទៀត​បាន​ដាក់គ្រាប់​ក្នុង​កួរ​។


ព្រោះថា​ដើមឈើ​នីមួយៗ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។ ដ្បិត​គេ​មិនដែល​ប្រមូល​ផ្លែល្វា​ពី​គុម្ពបន្លា​ទេ ហើយក៏មិនដែល​បេះ​ផ្លែទំពាំងបាយជូរ​ពី​ដើមបន្លា​ដែរ​។


ព្រះអង្គ​ដែល​ផ្គត់ផ្គង់​គ្រាប់ពូជ​ដល់​អ្នកសាបព្រោះ និង​ផ្គត់ផ្គង់​អាហារ​សម្រាប់​ហូប ព្រះអង្គ​នឹង​ផ្គត់ផ្គង់ ហើយ​ធ្វើឲ្យ​គ្រាប់ពូជ​របស់អ្នករាល់គ្នា​កើនឡើង ព្រមទាំង​ចម្រើន​ផល​នៃ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា​ផង​។


កុំ​ចាញ់បោក​ឡើយ​! មិន​អាច​ចំអក​ព្រះ​បាន​ទេ​។ ជាការពិត អ្វីក៏ដោយដែល​មនុស្ស​សាបព្រោះ គេ​នឹង​ច្រូត​បាន​ការនោះ​ឯង​។


ដ្បិត​ដី​ណា​ដែល​បាន​ស្រូប​ទឹកភ្លៀង​ដែល​ធ្លាក់មក​លើ​វា​ជាញឹកញាប់ ហើយ​បង្កើត​ដំណាំ​ដ៏មានប្រយោជន៍​សម្រាប់​អ្នកដែល​ភ្ជួររាស់ ដីនោះ​មាន​ព្រះពរ​ពី​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម