Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:16 - ព្រះគម្ពីរខ្មែរសាកល

16 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​បង្គាប់​មនុស្ស​ថា​៖ “អ្នក​អាច​ហូប​ពី​ដើមឈើ​ទាំងអស់​ក្នុង​សួន​នេះ​ដោយសេរី​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​តទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មើល៍! យើង​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​នូវ​គ្រប់ទាំង​តិណជាតិ​ដែល​មាន​គ្រាប់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល និង​គ្រប់ទាំង​ដើមឈើ​ដែល​មាន​គ្រាប់​នៅក្នុង​ផ្លែ​វា​។ វា​នឹង​ទៅជា​អាហារ​សម្រាប់​អ្នករាល់គ្នា​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​យក​មនុស្ស ហើយ​ដាក់​គេ​ក្នុង​សួន​អេដែន​ឲ្យ​ភ្ជួររាស់ និង​ថែ​សួននោះ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ដើមឈើ​គ្រប់ប្រភេទ​ដែល​មាន​រូបរាង​ទាក់ទាញ និង​ល្អ​សម្រាប់​ជា​អាហារ ដុះ​ចេញពី​ដី​មក​។ មាន​ដើមឈើ​នៃ​ជីវិត និង​ដើមឈើ​ដឹង​ល្អអាក្រក់ នៅកណ្ដាល​សួន​នោះ​ដែរ​។


លើកលែងតែ​ផ្លែ​ពី​ដើមឈើ​ដែល​នៅកណ្ដាល​សួន ដែល​ព្រះ​មានបន្ទូលថា​: ‘កុំ​ហូប​ពី​វា ក៏​កុំ​ពាល់​វា​ឡើយ ក្រែងលោ​អ្នក​ត្រូវ​ស្លាប់’”។


ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម