ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 5:24 - ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” ព្រះអង្គ​ក៏​មានបន្ទូល​នឹង​បុរស​ស្លាប់មួយចំហៀងខ្លួន​ថា​៖“ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។

សូមមើលជំពូក

Khmer Christian Bible

តែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​ផែនដី​នេះ»។​ បន្ទាប់មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា៖​ «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ថា​ ចូរ​ក្រោក​ឡើង​ លើក​គ្រែ​ស្នែង​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង) ខ្ញុំ​ប្រាប់​អ្នក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះអង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រា​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -អ៊ីសា​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ប្រសាសន៍​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។

សូមមើលជំពូក



លូកា 5:24
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!


នៅពេល​យាង​មកដល់​តំបន់​សេសារា​-​ភីលីព ព្រះយេស៊ូវ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​កូនមនុស្ស​ជា​នរណា​?”។


“នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ”។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” បន្ទាប់មក ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា៖“ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។


ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ ជំងឺឃ្លង់​ក៏​ចាកចេញ​ពី​បុរសនោះ​។


ពេលនោះ មើល៍! មាន​គេ​នាំ​បុរស​ម្នាក់​ដែល​ស្លាប់មួយចំហៀងខ្លួន​មក​ទាំង​ដេក​នៅលើ​គ្រែ​។ គេ​ព្យាយាម​នាំ​គាត់​ចូលទៅ​ដាក់​នៅមុខ​ព្រះយេស៊ូវ


ការ​ដែល​និយាយថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ’ ឬ​ថា​: ‘ចូរ​ក្រោកឡើង ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​?


ព្រះយេស៊ូវ​យាង​ចូលទៅជិត​ពាល់​ក្ដារមឈូស រីឯ​ពួក​អ្នក​សែង​ក៏​ឈប់​។ ព្រះអង្គ​មានបន្ទូលថា​៖“អ្នកកំលោះ​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង​!”។


ប៉ុន្តែ​ព្រះអង្គ​បាន​កាន់​ដៃ​នាង ហើយ​ស្រែកឡើង​ថា៖“កូន​អើយ ចូរ​ក្រោកឡើង​!”។


នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ឡាសារ​អើយ ចេញ​មក​!”។


ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។


គ្មានអ្នកណា​បាន​ឡើងទៅ​ស្ថានសួគ៌​ឡើយ លើកលែងតែ​ព្រះអង្គ​ដែល​បាន​យាង​ចុះមក​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ គឺ​កូនមនុស្ស។


ហើយ​ព្រះបិតា​បាន​ផ្ដល់​សិទ្ធិអំណាច​ដល់​ព្រះបុត្រា​ឲ្យ​ជំនុំជម្រះ ពីព្រោះ​ព្រះបុត្រា​ជា​កូនមនុស្ស​។


ក៏​និយាយ​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ចូរ​ក្រោកឈរ​ឲ្យ​ត្រង់ដោយ​ជើង​អ្នក​ចុះ​!” គាត់​ក៏​ស្ទុះក្រោកឈរ ហើយ​ចាប់ផ្ដើម​ដើរចុះដើរឡើង​។


គឺ​ព្រះអង្គនេះ​ឯង ដែល​ព្រះ​បាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះអង្គ ឲ្យធ្វើជា​មេដឹកនាំ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ប្រទាន​ការកែប្រែចិត្ត និង​ការលើកលែងទោស​បាប​ដល់​អ៊ីស្រាអែល​។


ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “អេនាស​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​អ្នក​ឲ្យជា​ហើយ​។ ចូរ​ក្រោកឡើង រៀបចំគ្រែ​ដោយ​ខ្លួនឯង​ចុះ​!”។ អេនាស​ក៏​ក្រោកឡើង​ភ្លាម​។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


នៅ​កណ្ដាលចំណោម​ជើងចង្កៀង​ទាំងនោះ​មាន​ម្នាក់​ដូច​កូនមនុស្ស ដែល​ពាក់​អាវវែងដល់ជើង ទាំង​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។