នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។
លូកា 2:25 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! នៅយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន។ បុរសនេះជាមនុស្សសុចរិត និងមានជំនឿស៊ប់ ហើយកំពុងរង់ចាំការសម្រាលទុក្ខដល់អ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏សណ្ឋិតលើគាត់ដែរ។ Khmer Christian Bible មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ អាល់គីតាប នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់ |
នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖ “ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង!
យ៉ូសែបអ្នកអើរីម៉ាថេបានមក ហើយចូលទៅជួបពីឡាត់ដោយក្លាហាន រួចសុំយកព្រះសពព្រះយេស៊ូវ។ យ៉ូសែបជាសមាជិកក្រុមប្រឹក្សាដែលមានកេរ្តិ៍ឈ្មោះល្អ ហើយខ្លួនគាត់ផ្ទាល់ក៏រង់ចាំអាណាចក្ររបស់ព្រះ។
នៅពេលអេលីសាបិតបានឮពាក្យជម្រាបសួររបស់ម៉ារា ទារកនៅក្នុងផ្ទៃគាត់លោតកញ្ឆេង ហើយអេលីសាបិតក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
នៅវេលាដដែលនោះ គាត់ក៏មកឈរនៅក្បែរ ហើយអរព្រះគុណដល់ព្រះ ព្រមទាំងនិយាយប្រាប់អំពីបុត្រតូចនោះដល់អស់អ្នកដែលរង់ចាំការរំដោះដល់យេរូសាឡិម។
អ្នកនេះមិនបានយល់ស្របជាមួយគម្រោង និងអំពើរបស់ពួកគេទេ។ គាត់មកពីអើរីម៉ាថេដែលជាទីក្រុងមួយរបស់ជនជាតិយូដា ហើយជាអ្នកដែលរង់ចាំអាណាចក្ររបស់ព្រះ។
លោកមានជំនឿស៊ប់ ហើយលោកជាមួយក្រុមគ្រួសារទាំងមូលរបស់លោក កោតខ្លាចព្រះ។ លោកចែកទានជាច្រើនដល់ប្រជាជន ហើយតែងតែអធិស្ឋានទៅព្រះជានិច្ច។
ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។
ពេលនោះ មានជនជាតិយូដាដែលមកពីគ្រប់ប្រជាជាតិនៅក្រោមមេឃ ជាអ្នកមានជំនឿស៊ប់ ស្នាក់នៅយេរូសាឡិម។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕