Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:43 - ព្រះគម្ពីរខ្មែរសាកល

43 យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក ហើយ​ចូលទៅ​ជួប​ពីឡាត់​ដោយក្លាហាន រួច​សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ យ៉ូសែប​ជា​សមាជិកក្រុមប្រឹក្សា​ដែល​មាន​កេរ្តិ៍ឈ្មោះល្អ ហើយ​ខ្លួនគាត់ផ្ទាល់​ក៏​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ជា​សមាជិក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ក៏​ជា​អ្នក​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ដែរ លោក​ទៅ​ជួប​លោក​ពីឡាត់​ដោយ​ក្លា​ហាន ដើម្បី​សុំ​ព្រះ​សព​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក​ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដោយ​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

43 យូសុះ​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ មក​ដល់ លោក​ជា​សមាជិក ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស ហើយ​លោក​ក៏​រង់‌ចាំ​នគរ​របស់​អុលឡោះ​ដែរ។ លោក​មាន​ចិត្ដ​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​សព​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:43
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ មនុស្ស​មុនគេ​ជាច្រើន​នឹង​ត្រឡប់ជា​ក្រោយគេ រីឯ​មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ​វិញ​៕


“ដូច្នេះ មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ រីឯ​មនុស្ស​មុនគេ​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ ”។


លុះដល់​ពេលល្ងាច មាន​អ្នកមាន​ម្នាក់​ឈ្មោះ​យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក​ដល់ ខ្លួនគាត់ផ្ទាល់​ក៏​ជាសិស្ស​របស់​ព្រះយេស៊ូវ​ដែរ​។


រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ខាងក្នុង​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ ហើយ​អង្គុយ​អាំងភ្លើង​ជាមួយ​ពួក​តម្រួត​។


ពីឡាត់​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះយេស៊ូវ​បាន​សុគត​ហើយ ដូច្នេះ​គាត់​ហៅ​មេទាហានលើមួយរយនាក់​មក សួរថា​តើ​ព្រះអង្គ​សុគត​ហើយ​ឬនៅ​។


ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។


នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។


អ្នកនេះ​មិន​បាន​យល់ស្របជាមួយ​គម្រោង និង​អំពើ​របស់​ពួកគេ​ទេ​។ គាត់​មកពី​អើរីម៉ាថេ​ដែលជា​ទីក្រុង​មួយ​របស់​ជនជាតិយូដា ហើយជា​អ្នកដែល​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។


បន្ទាប់ពីការទាំងនេះ យ៉ូសែប​អ្នកអើរីម៉ាថេ​សុំ​ពីឡាត់​ដើម្បី​យក​ព្រះសព​ព្រះយេស៊ូវ​ចេញ​។ គាត់​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ ប៉ុន្តែ​លាក់មុខ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ពីឡាត់​បាន​អនុញ្ញាត ដូច្នេះ​គាត់​ក៏​មក ហើយ​យក​ព្រះសព​ព្រះអង្គ​។


ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។


ដូច្នេះ មាន​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បាន​ជឿ ថែមទាំង​មាន​ស្ត្រី និង​បុរស​ជនជាតិក្រិក​ដែល​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ជឿ​។


ថែមទាំង​មាន​បងប្អូន​ភាគច្រើន​បាន​ជឿទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយសារតែ​ការជាប់ឃុំឃាំង​របស់ខ្ញុំ ហើយ​ប្រកាស​ព្រះបន្ទូល​កាន់តែ​ក្លាហាន​ឡើង​ឥតភ័យខ្លាច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម