ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 14:21 - ព្រះគម្ពីរខ្មែរសាកល

“នៅពេល​ត្រឡប់មកវិញ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​របស់​ខ្លួន​អំពី​ការទាំងនេះ​។ ពេលនោះ​ម្ចាស់ផ្ទះ​ក៏​ខឹង ហើយ​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ប្រញាប់​ចេញទៅ​តាមផ្លូវ ​និង​ច្រកល្ហក​ក្នុង​ទីក្រុង ហើយ​នាំ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​មក​ទីនេះចុះ’។

សូមមើលជំពូក

Khmer Christian Bible

កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាវ​បម្រើ​នោះ​ក៏​ត្រឡប់​មក​វិញ ជម្រាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ។ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ​បម្រើ ទាំង​កំហឹង​ថា "ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​មនុស្ស​ក្រីក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ​លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ នឹង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់

សូមមើលជំពូក

អាល់គីតាប

អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី‌ក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។

សូមមើលជំពូក



លូកា 14:21
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


ជាការពិត ចង្កេះ​ទូលបង្គំ​ពេញ​ដោយ​ការឆេះរោល ហើយ​គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ឡើយ​។


ខ្សែ​របស់អ្នក​បាន​ធូរ មិនអាច​រឹត​ជើង​ដងក្ដោង​បានទេ ពួកគេ​លា​ក្ដោង​មិនបានឡើយ​។ ដូច្នេះ គេ​បាន​ចែក​រំពា​នៃ​ជ័យភណ្ឌ​យ៉ាងច្រើន ពួកមនុស្ស​ខ្វិន​ក៏​ប្លន់យក​របឹប​ដែរ​។


ពេលនោះ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀងដោយអំណរ​។ ដ្បិត​នឹង​មាន​ទឹក​ផុសចេញ​នៅ​ទីរហោស្ថាន នឹង​មាន​ជ្រោះទឹក​នៅ​វាលខ្សាច់​។


ដូច្នេះ សម្ពន្ធមេត្រីនោះ​ត្រូវបាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ​ឯង ហើយ​យ៉ាងនេះ​បានជា​ពួក​រងទុក្ខវេទនា​ក្នុង​ហ្វូងចៀម​ដែល​កំពុង​សង្កេតមើល​ខ្ញុំ​ក៏​ដឹង​ថា នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​។


ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់ ជា​ហ្វូងចៀម​រងទុក្ខវេទនា​។ ខ្ញុំ​យក​ឈើច្រត់​ពីរ​សម្រាប់​ខ្លួនខ្ញុំ ឈើច្រត់​មួយ​ខ្ញុំ​ដាក់ឈ្មោះ​ថា “សេចក្ដីសន្ដោស” រីឯ​ឈើច្រត់​មួយទៀត​ខ្ញុំ​ដាក់ឈ្មោះ​ថា “សម្ពន្ធ”។ គឺយ៉ាងនេះឯង​ដែល​ខ្ញុំ​បាន​ឃ្វាល​ហ្វូងចៀម​នោះ​។


“អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ពេលនោះ ពួក​សិស្ស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ជ្រាប​ឬទេ​ថា ពួកផារិស៊ី​ទាស់ចិត្ត ពេល​ឮ​ព្រះបន្ទូល​នេះ​?”។


នៅពេល​ពួក​បាវបម្រើជាគ្នា​ឯទៀត​របស់​គាត់​ឃើញ​អ្វីៗ​ដែល​កើតឡើង​នោះ ពួកគេ​ក៏​ពិបាកចិត្ត​យ៉ាងខ្លាំង ហើយ​ទៅ​រៀបរាប់ប្រាប់​ចៅហ្វាយ​របស់​ពួកគេ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង​។


“ពួកគេ​ឆ្លើយថា​: ‘ពីព្រោះ​គ្មានអ្នកណា​ជួល​ពួកខ្ញុំ’។ “លោក​ក៏​និយាយថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ’។


ផ្ទុយទៅវិញ កាលណា​អ្នក​រៀបចំ​ពិធីជប់លៀង ចូរ​អញ្ជើញ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វិន និង​មនុស្ស​ខ្វាក់ភ្នែក​។


“ម្នាក់ផ្សេងទៀត​និយាយថា​: ‘ខ្ញុំ​ទើបតែ​រៀបការ​ប្រពន្ធ ដូច្នេះ​ខ្ញុំ​មិនអាច​ទៅ​បានទេ’។


“បន្ទាប់មក បាវបម្រើ​នោះ​ជម្រាបថា​: ‘លោកម្ចាស់ អ្វីដែល​លោក​បង្គាប់ បាន​ធ្វើ​រួចហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​អង្គុយ​ទៀត’។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​ត្រូវបាន​អញ្ជើញ នឹង​បាន​ភ្លក់​អាហារ​របស់ខ្ញុំ​ឡើយ’”។


រួច​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​នឹង​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់ ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយ​ចាប់ផ្ដើម​ពី​យេរូសាឡិម​។


នៅពេល​ពួក​សាវ័ក​ត្រឡប់មកវិញ ពួកគេ​រៀបរាប់ប្រាប់​ព្រះយេស៊ូវ​អំពី​អ្វីៗដែល​ពួកគេ​បាន​ធ្វើ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​នាំ​ពួកគេ​បណ្ដោះខ្លួន​ទៅ​ទីក្រុង​មួយ​ដែល​គេ​ហៅថា​បេតសៃដា តែក្រុមពួកគេ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​បាន​មក​ក្នុង​ពិភពលោកនេះ​ដើម្បី​កាត់ទោស គឺឲ្យ​អ្នក​ដែល​មើលមិនឃើញ​បាន​មើលឃើញ ហើយ​ឲ្យ​អ្នក​ដែល​មើលឃើញ​ត្រឡប់ជា​ខ្វាក់ភ្នែក​វិញ”។


ចូរ​ស្ដាប់បង្គាប់​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ហើយ​ចុះចូល​នឹងពួកគាត់ ដ្បិត​អ្នកទាំងនោះ​តែងតែ​ប្រុងស្មារតី​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា ក្នុងនាមជា​អ្នក​រៀបរាប់ទូល​ជំនួស​អ្នករាល់គ្នា​។ ចូរ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ការនេះ​ដោយ​អំណរ ហើយ​កុំ​ធ្វើឲ្យ​ពួកគាត់​ថ្ងូរ​ឡើយ ដ្បិត​បើ​ធ្វើឲ្យពួកគាត់ថ្ងូរ នោះជា​ការខាតបង់ប្រយោជន៍​ដល់​អ្នករាល់គ្នា​។


តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។