Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បាវ​បម្រើ​នោះ​ក៏​ត្រឡប់​មក​វិញ ជម្រាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ។ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ​បម្រើ ទាំង​កំហឹង​ថា "ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​មនុស្ស​ក្រីក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 “នៅពេល​ត្រឡប់មកវិញ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​របស់​ខ្លួន​អំពី​ការទាំងនេះ​។ ពេលនោះ​ម្ចាស់ផ្ទះ​ក៏​ខឹង ហើយ​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ប្រញាប់​ចេញទៅ​តាមផ្លូវ ​និង​ច្រកល្ហក​ក្នុង​ទីក្រុង ហើយ​នាំ​មនុស្សក្រីក្រ មនុស្ស​ពិការដៃជើង មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​មក​ទីនេះចុះ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ​លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ នឹង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី‌ក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។

សូមមើលជំពូក ចម្លង




លូកា 14:21
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។


ដ្បិត​ទូល‌បង្គំ​មាន​ឈឺ​រោល‌រាល​ពេញ​ក្នុង​ពោះ ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ។


ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។


គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ


ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។


សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែល​សម្រាប់​សម្លាប់ ដែល​ពិត​ជា​ចៀម​វេទនា​បំផុត​ក្នុង​ហ្វូង ខ្ញុំ​ក៏​យក​ដំបង​ពីរ​មក ដំបង​មួយ​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «លម្អ» មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា «សម្ពន្ធ» ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ទៅ


«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។


មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។


ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?»


កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។


គេ​ឆ្លើយ​តប​ថា "ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ"។ លោក​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ [អ្នក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ត្រឹម‌ត្រូវ]"


ប៉ុន្តែ ពេល​អ្នក​រៀប​ជប់​លៀង ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ។


ម្នាក់​ទៀត​ថា "ខ្ញុំ​ទើប​នឹង​រៀប​ការ​ប្រពន្ធ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន"។


បាវ​បម្រើ​នោះ​ក៏​ជម្រាប​ថា "លោក​ម្ចាស់ កិច្ច‌ការ​ដែល​លោក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​នោះ រួច​រាល់​ហើយ តែ​នៅ​មាន​សល់​កន្លែង​ទៀត"។


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​ពី​មុន គ្មាន​អ្នក​ណា​ម្នាក់​បាន​ភ្លក់អាហារ​ក្នុង​ពិពីជប់​លៀង​របស់ខ្ញុំ​ឡើយ"»។


ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​ការ​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។


ពេល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ រៀប​រាប់​រឿង​ទូល​ព្រះ‌យេស៊ូវ​ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ទី​ស្ងាត់​ដោយ​ឡែក ជិត​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ‌ជម្រះ ឲ្យ​អស់​អ្នក​ដែល​ខ្វាក់​បាន​មើល​ឃើញ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ត្រឡប់​ជា​ខ្វាក់​វិញ»។


ចូរ​ស្តាប់​បង្គាប់​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ចូល​ចំពោះ​អ្នក​ទាំង​នោះ​ទៅ ដ្បិតអ្នក​ទាំង​នោះ​មើល​ថែ​ព្រលឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ។ ចូរ​ឲ្យ​អ្នក​ទាំង​នោះ​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ។


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។


ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។


ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។


ដូច្នេះ ពួក​យុវជន​របស់​ដាវីឌ​ក៏​វិល​ត្រឡប់​ទៅ​វិញ ជម្រាប​តាម​ពាក្យ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម