តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
រ៉ូម 9:20 - ព្រះគម្ពីរខ្មែរសាកល ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ? Khmer Christian Bible ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី អាល់គីតាប ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងអុលឡោះបែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ |
តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
នេះជាការត្រឡប់ត្រឡិនរបស់អ្នករាល់គ្នាហើយ! តើជាងស្មូនត្រូវបានចាត់ទុកដូចជាដីឥដ្ឋឬ បានជារបស់ដែលត្រូវបានបង្កើតនិយាយនឹងអ្នកដែលបង្កើតខ្លួនថា៖ “គាត់មិនបានបង្កើតខ្ញុំទេ” នោះ? តើរបស់ដែលត្រូវបានសូននិយាយនឹងអ្នកដែលសូនខ្លួនថា៖ “គាត់មិនយល់អ្វីសោះ” ឬ?
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
តើគ្មានច្បាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយនឹងរបស់ខ្ញុំទេឬ? ឬមួយក៏អ្នកច្រណែនដោយសារខ្ញុំមានចិត្តល្អ?’។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“សម្លាញ់អើយតើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលលើពួកអ្នក?”។
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់អាចឲ្យគាត់ឈរមាំបាន។
ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។
ឱ មនុស្សអើយ! អ្នកវិនិច្ឆ័យពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ ប៉ុន្តែខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាដែរ តើអ្នកគិតថាអ្នកនឹងរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ?
ឬមួយក៏ជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីធ្វើភាជនៈពីដុំដីឥដ្ឋដដែល គឺមួយសម្រាប់ការថ្លៃថ្នូរ មួយសម្រាប់ការមិនថ្លៃថ្នូរនោះទេឬ?
ចុះបើព្រះបានទ្រាំទ្រដោយការអត់ធ្មត់យ៉ាងខ្លាំង ចំពោះភាជនៈនៃព្រះពិរោធដែលត្រូវបានរៀបចំទុកសម្រាប់ការបំផ្លាញ ទោះបីជាព្រះអង្គមានព្រះហឫទ័យចង់សម្ដែងព្រះពិរោធ ហើយបើកឲ្យស្គាល់ព្រះចេស្ដារបស់ព្រះអង្គក៏ដោយ តើយ៉ាងណាទៅ!
តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ?
តាមពិត ស្ត្រីជាប្រពន្ធអើយ តើនាងដឹងដូចម្ដេចថា នាងអាចសង្គ្រោះប្ដីបាន? រីឯបុរសជាប្ដីអើយ តើអ្នកដឹងដូចម្ដេចថា អ្នកអាចសង្គ្រោះប្រពន្ធបាន?
និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។
នៅក្នុងផ្ទះដ៏ធំ មិនមែនមានតែភាជនៈមាស និងប្រាក់ប៉ុណ្ណោះទេ គឺមានភាជនៈឈើ និងដីដែរ ខ្លះសម្រាប់ការថ្លៃថ្នូរ រីឯខ្លះទៀតសម្រាប់ការមិនថ្លៃថ្នូរ។
បាវបម្រើត្រូវចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ត្រូវបំពេញចិត្តគាត់ កុំប្រកែកជំទាស់
ឱ មនុស្សឥតប្រយោជន៍អើយ! តើអ្នកចង់ដឹងថា ជំនឿដែលគ្មានការប្រព្រឹត្តគឺឥតប្រយោជន៍ឬ?