ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 8:31 - ព្រះគម្ពីរខ្មែរសាកល

បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​?

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន

សូមមើលជំពូក

អាល់គីតាប

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​អុលឡោះ​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?

សូមមើលជំពូក



រ៉ូម 8:31
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ព្រះយេហូវ៉ា​នៅខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​៕ សេឡា


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​។ សេឡា


ដោយ​ជឿទុកចិត្តលើ​ព្រះ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


នៅក្នុង​ព្រះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល​របស់ព្រះអង្គ​; ដោយ​ជឿទុកចិត្តលើ​ព្រះ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​សាច់ឈាម​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


ពេលនោះ ពួក​សត្រូវ​របស់ខ្ញុំ​នឹង​ថយទៅ​ក្រោយ​វិញ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែកហៅ​។ ខ្ញុំ​ដឹង​ការនេះ​ហើយ​ថា​ព្រះ​នៅខាង​ខ្ញុំ​!


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


ចូរ​ពិគ្រោះគ្នា​រៀប​ផែនការ​ចុះ ប៉ុន្តែ​វា​នឹង​បរាជ័យ ចូរ​ពោល​ពាក្យសម្ដី​ចុះ ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​ឡើយ ដ្បិត​ព្រះ​គង់នៅ​ជាមួយ​យើង​។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?


បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​?


កូន​រាល់គ្នា​អើយ អ្នករាល់គ្នា​ជារបស់​ព្រះ ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​ពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះ​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​អ្នករាល់គ្នា ធំជាង​អ្នក​ដែល​នៅក្នុង​ពិភពលោក​។