តើនរណាអាចនិយាយបានថា៖ “ខ្ញុំបានរក្សាចិត្តរបស់ខ្ញុំឲ្យបរិសុទ្ធ ខ្ញុំបានជ្រះស្អាតពីបាបរបស់ខ្ញុំហើយ”?
រ៉ូម 3:9 - ព្រះគម្ពីរខ្មែរសាកល ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃសុទ្ធតែស្ថិតនៅក្រោមបាប Khmer Christian Bible បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី សុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប អាល់គីតាប បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបគ្រងរាជ្យពីលើទាំងអស់គ្នា |
តើនរណាអាចនិយាយបានថា៖ “ខ្ញុំបានរក្សាចិត្តរបស់ខ្ញុំឲ្យបរិសុទ្ធ ខ្ញុំបានជ្រះស្អាតពីបាបរបស់ខ្ញុំហើយ”?
ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
ដ្បិតព្រះបានបង្ខាំងមនុស្សទាំងអស់ក្នុងការមិនស្ដាប់បង្គាប់ ដើម្បីឲ្យព្រះអង្គបានមេត្តាករុណាដល់មនុស្សគ្រប់គ្នា។
ចុះម្ដេចទៅ? អ្វីដែលជនជាតិអ៊ីស្រាអែលខំស្វែងរកនោះ ពួកគេរកមិនបានឡើយ ប៉ុន្តែអ្នកដែលត្រូវបានជ្រើសតាំងវិញ ដែលរកបាន រីឯអ្នកឯទៀតក៏ត្រូវធ្វើឲ្យរឹងរូស
ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។
ដូច្នេះ តើខ្ញុំចង់និយាយអ្វី? ចង់និយាយថាអាហារដែលសែនដល់រូបបដិមាករមានអ្វីសំខាន់ឬ? ឬមួយក៏ចង់និយាយថារូបបដិមាករមានអ្វីសំខាន់?
ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។
តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល?
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលមិនកាន់ខ្ជាប់ និងមិនប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលមានសរសេរទុកក្នុងគម្ពីរក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ”។
ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។
ចុះម្ដេចទៅ? មិនថាដោយរបៀបណាទេ គឺទោះបីជាដោយការធ្វើពុត ឬដោយចិត្តស្មោះត្រង់ក៏ដោយ ឲ្យតែគេប្រកាសព្រះគ្រីស្ទ នោះខ្ញុំក៏អរសប្បាយនឹងការនេះហើយ។ មែនហើយ ខ្ញុំនឹងអរសប្បាយទៅទៀត