ព្រះទតឃើញរបស់សព្វសារពើដែលព្រះអង្គបានបង្កើត នោះមើល៍! វាល្អណាស់។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ៕
រ៉ូម 3:12 - ព្រះគម្ពីរខ្មែរសាកល មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ដូចៗគ្នា; គ្មានអ្នកណាសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ Khmer Christian Bible មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង អាល់គីតាប មនុស្សគ្រប់ៗគ្នាបានវង្វេង ចេញឆ្ងាយពីអុលឡោះ ហើយវិនាសបាតបង់ជាមួយគ្នា គ្មាននរណាម្នាក់ប្រព្រឹត្ដអំពើល្អរឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។ |
ព្រះទតឃើញរបស់សព្វសារពើដែលព្រះអង្គបានបង្កើត នោះមើល៍! វាល្អណាស់។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ៕
មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
ពួកគេទាំងអស់គ្នាបានបែរចេញ ហើយត្រឡប់ជាស្មោកគ្រោកដូចៗគ្នា; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង!
មើល៍! ខ្ញុំបានរកឃើញតែសេចក្ដីនេះប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សឲ្យបានទៀងត្រង់ ប៉ុន្តែពួកគេបានស្វែងរកឧបាយកលជាច្រើនវិញ”៕
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាពឡើយ ក៏គ្មានសេចក្ដីយុត្តិធម៌នៅក្នុងគន្លងរបស់ពួកគេផង; ពួកគេបានបង្វៀចផ្លូវរបស់ខ្លួន ហើយអស់អ្នកដែលដើរជាន់លើផ្លូវនោះ នឹងមិនស្គាល់សន្តិភាពឡើយ។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
ចូរបោះបាវបម្រើឥតប្រយោជន៍នេះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅទៅ! នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ’។
បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេតែងតែបោកបញ្ឆោតដោយអណ្ដាត បបូរមាត់ពួកគេបង្កប់ដោយពិសពស់វែក
ពីមុនយើងទាំងអស់គ្នាក៏រស់នៅក្នុងតណ្ហាសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ គឺយើងប្រព្រឹត្តតាមបំណងនៃសាច់ឈាម និងចិត្តគំនិត ហើយជាកូននៃព្រះពិរោធពីកំណើតដូចអ្នកឯទៀតដែរ។
ពីមុន គាត់គ្មានប្រយោជន៍ដល់អ្នកទេ ប៉ុន្តែឥឡូវនេះ គាត់មានប្រយោជន៍ដល់អ្នកផង ដល់ខ្ញុំផង។
ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕