គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺដែលម្នាក់លះបង់ជីវិតរបស់ខ្លួនសម្រាប់មិត្តសម្លាញ់របស់ខ្លួន។
រ៉ូម 16:4 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានប្រថុយជីវិតរបស់ខ្លួនជំនួសជីវិតរបស់ខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ដែលអរគុណពួកគាត់ គឺទាំងក្រុមជំនុំទាំងអស់របស់សាសន៍ដទៃក៏អរគុណពួកគាត់ដែរ។ Khmer Christian Bible ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលត្រូវអរគុណពួកគេ គឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជាអ្នកដែលបានប្រថុយជីវិតដោយព្រោះខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំសាសន៍ដទៃទាំងប៉ុន្មានក៏អរគុណពួកគាត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត អាល់គីតាប គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំអះទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ |
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺដែលម្នាក់លះបង់ជីវិតរបស់ខ្លួនសម្រាប់មិត្តសម្លាញ់របស់ខ្លួន។
អ្នកទាំងពីរនេះបានលះបង់ជីវិតរបស់ខ្លួនដើម្បីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានត្រូវបានធ្វើឲ្យមានកម្លាំងឡើងក្នុងជំនឿ ហើយចំនួនក៏កើនឡើងជារៀងរាល់ថ្ងៃ។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវផង។
សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។ សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។
កម្រមានអ្នកណាស្លាប់ជំនួសមនុស្សសុចរិតណាស់; បើជំនួសមនុស្សល្អ ក៏ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ដែរ;
ចំពោះការប្រមូលតង្វាយសម្រាប់វិសុទ្ធជន ដូចដែលខ្ញុំបានបង្គាប់ក្រុមជំនុំទាំងប៉ុន្មាននៅកាឡាទីយ៉ាងណា ចូរអ្នករាល់គ្នាធ្វើយ៉ាងនោះដែរ។
យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់បានបែងចែក និងតាមដែលព្រះបានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។
ដ្បិតគាត់ស្ទើរតែនឹងស្លាប់ដោយសារតែកិច្ចការរបស់ព្រះគ្រីស្ទ ដោយបានប្រថុយជីវិត ដើម្បីបំពេញភាពខ្វះខាតក្នុងការបម្រើរបស់អ្នករាល់គ្នាដល់ខ្ញុំ៕
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។
យើងបានស្គាល់សេចក្ដីស្រឡាញ់ដោយសារតែការនេះ គឺព្រះគ្រីស្ទបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង ដូច្នេះយើងក៏ត្រូវតែលះបង់ជីវិតសម្រាប់បងប្អូនដែរ។
ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ