Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ។ មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ​គុណ​ពួក​គាត់ តែ​ក្រុម​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​អរ​គុណ​ពួក​គាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពួកគាត់​បាន​ប្រថុយជីវិត​របស់​ខ្លួន​ជំនួស​ជីវិត​របស់ខ្ញុំ​។ មិនត្រឹមតែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះទេ ដែល​អរគុណ​ពួកគាត់ គឺទាំង​ក្រុមជំនុំ​ទាំងអស់​របស់​សាសន៍ដទៃ​ក៏​អរគុណ​ពួកគាត់​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​ពួកគេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ ហើយ​មិន​គ្រាន់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អរគុណ​ពួកគេ​ ​គឺ​ក្រុមជំនុំ​សាសន៍​ដទៃ​ទាំង​អស់​ក៏​អរគុណ​ពួកគេ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ក្រុម‌ជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរ‌គុណ​គាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរ‌គុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុម‌ជំអះ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 16:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់ ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​មិន​ដើរ​ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់។


គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ


ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត ដោយ​ព្រោះ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​នៃ​យើង។


លោក​បាន​ធ្វើ​ដំណើរ​រ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គី‌លី‌គា ទាំង​ពង្រឹង​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ឡើង។


ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​មាន​ជំនឿ​កាន់​តែ​រឹងមាំ ហើយ​ចំនួន​ពួក​សិស្ស​ចេះ​តែ​ចម្រើន​ឡើង​រាល់​ថ្ងៃ។


ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។


សូម​ជម្រាប​សួរ​នាង​ព្រី‌ស៊ីល និង​លោក​អ័គី‌ឡា ជា​អ្នក​រួម​ការងារ​ជា​មួយ​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ


សូម​ជម្រាប​សួរ​ក្រុម​ជំនុំ ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ពួក​គាត់​ផង។ សូម​ជម្រាប​សួរ​លោក​អេ‌ប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​នៅ​ស្រុក​អាស៊ី


កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង!


ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ


តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។


ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។


ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ


កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។


យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម