សូមធ្វើដល់ពួកគេតាមការប្រព្រឹត្តរបស់ពួកគេ និងតាមសេចក្ដីអាក្រក់នៃទង្វើរបស់ពួកគេ សូមធ្វើដល់ពួកគេតាមទង្វើនៃដៃរបស់ពួកគេ គឺតបសងដល់ពួកគេនូវអ្វីដែលពួកគេសមតែទទួល!
រ៉ូម 11:9 - ព្រះគម្ពីរខ្មែរសាកល រីឯដាវីឌក៏ថ្លែងថា: “សូមឲ្យពិធីជប់លៀងរបស់ពួកគេក្លាយជាអន្ទាក់ ជាសំណាញ់ ជាហេតុបណ្ដាលឲ្យជំពប់ដួល និងជាការតបសងដល់ពួកគេ។ Khmer Christian Bible ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុ របស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ អាល់គីតាប ស្តេចទតក៏មានប្រសាសន៍ថាៈ «សូមឲ្យតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ និងឲ្យគេមានទោស!។ |
សូមធ្វើដល់ពួកគេតាមការប្រព្រឹត្តរបស់ពួកគេ និងតាមសេចក្ដីអាក្រក់នៃទង្វើរបស់ពួកគេ សូមធ្វើដល់ពួកគេតាមទង្វើនៃដៃរបស់ពួកគេ គឺតបសងដល់ពួកគេនូវអ្វីដែលពួកគេសមតែទទួល!
ជាការពិត ការបកក្រោយរបស់មនុស្សខ្វះចំណេះដឹងនឹងធ្វើឲ្យខ្លួនគេស្លាប់ ហើយសេចក្ដីសុខស្រួលរបស់មនុស្សល្ងង់នឹងបំផ្លាញខ្លួនគេ;
ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “តើយើងនាំទៅដល់កំណត់ដែលត្រូវសម្រាល ហើយមិនឲ្យកើតមកឬ?”។ ព្រះរបស់អ្នកមានបន្ទូលថា៖ “តើយើងធ្វើឲ្យកើតមក ហើយបង្ខាំងផ្ទៃឬ?”។
ប៉ុន្តែព្រះអង្គទ្រង់ងាកមក មានបន្ទូលនឹងពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! អ្នកជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ខ្ញុំ ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។
ដ្បិតប្រសិនបើព្រះបន្ទូលដែលត្រូវបានប្រកាសតាមរយៈបណ្ដាទូតសួគ៌បានប្រាកដប្រជា ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលការតបសងដែលត្រូវទទួលទៅហើយ