Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:9 - Khmer Christian Bible

9 ឯ​ស្ដេច​ដាវីឌ​វិញ​និយាយ​ថា៖​ «សូម​ឲ្យ​តុ​របស់​ពួកគេ​ត្រលប់​ជា​អង្គប់​ ជា​អន្ទាក់​ ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​ និង​ជា​សំណង​ដល់​ពួកគេ​វិញ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ដាវីឌ​ក៏​ថ្លែងថា​: “សូមឲ្យ​ពិធីជប់លៀង​របស់​ពួកគេ​ក្លាយជា​អន្ទាក់ ជា​សំណាញ់ ជា​ហេតុបណ្ដាលឲ្យជំពប់ដួល និង​ជា​ការតបសង​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះបាទ​ដាវីឌ​ថ្លែង​ថា៖ «សូម​ឲ្យ​តុ របស់​គេ ត្រឡប់​ទៅ​ជា​អង្គប់ និង​ជា​អន្ទាក់ ជា​ហេតុ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ជា​សំណង​ដល់​គេ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា: «សូម​ឲ្យ​តុ​ របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហ្លួង​ដាវីឌ​ក៏​មាន​បន្ទូល​ថា «ឲ្យ​តុ​គេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្តេច​ទត​ក៏​មាន​ប្រសាសន៍​ថាៈ «សូម​ឲ្យ​តុរបស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ដ​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។

សូមមើលជំពូក ចម្លង




រ៉ូម 11:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ​ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​ គឺ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។​


ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ មនុស្ស​ល្ងង់!​ នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុង​ទុក​នឹង​ត្រលប់​ជា​របស់​អ្នកណា?​


ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​


ដ្បិត​បើ​ព្រះបន្ទូល​ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន​ ហើយ​គ្រប់​ទាំង​ការ​ល្មើស​ និង​ការ​មិន​ស្ដាប់បង្គាប់បាន​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម