Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:13 - ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ដ​បាត់​ជំនឿ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 14:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សង់ឡើង​! សង់ឡើង​! ចូរ​រៀបចំ​ផ្លូវ​! ចូរ​យក​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ចេញ​ពី​ផ្លូវ​របស់​ប្រជារាស្ត្រ​យើង​!”។


ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ងាកមក មានបន្ទូល​នឹង​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! អ្នក​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ខ្ញុំ ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។


វេទនា​ដល់​ពិភពលោក​ហើយ ដោយសារតែ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ត្រូវតែ​មក ប៉ុន្តែ​វេទនា​ដល់​អ្នក​ដែល​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​មក​តាមរយៈ​គាត់​។


“កុំ​វិនិច្ឆ័យ​គេ ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​វិនិច្ឆ័យ​វិញ​។


“ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ពិចារណា​ដោយ​ខ្លួនឯង​ថា​អ្វីជា​សេចក្ដីសុចរិត​?


ជាការប្រសើរជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិនដ៏ធំនឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ជាជាង​ឲ្យ​គាត់​បាន​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ជំពប់ដួល​។


រីឯ​ដាវីឌ​ក៏​ថ្លែងថា​: “សូមឲ្យ​ពិធីជប់លៀង​របស់​ពួកគេ​ក្លាយជា​អន្ទាក់ ជា​សំណាញ់ ជា​ហេតុបណ្ដាលឲ្យជំពប់ដួល និង​ជា​ការតបសង​ដល់​ពួកគេ​។


រីឯ​អ្នក​វិញ ម្ដេចក៏​អ្នក​វិនិច្ឆ័យ​បងប្អូន​របស់អ្នក​? ឬ​ម្ដេចក៏​អ្នក​មើលងាយ​បងប្អូន​របស់អ្នក​? ជាការពិត យើង​ទាំងអស់គ្នា​នឹង​ឈរនៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ


កុំឲ្យ​អ្នក​ដែល​ហូប មើលងាយ​អ្នក​ដែល​មិន​ហូប​ឡើយ ហើយក៏​កុំឲ្យ​អ្នក​ដែល​មិន​ហូប វិនិច្ឆ័យ​អ្នក​ដែល​ហូប​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នកនោះ​ហើយ​។


តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​វិនិច្ឆ័យ​អ្នកបម្រើ​របស់​អ្នកដទៃ​? អ្នកបម្រើនោះ​ឈរ​ក្ដី ដួល​ក្ដី ក៏​ស្រេចលើ​ចៅហ្វាយ​របស់គាត់​ទេ​; ក៏ប៉ុន្តែ​គាត់​នឹង​ឈរមាំ ពីព្រោះ​ព្រះអម្ចាស់​អាច​ឲ្យ​គាត់​ឈរមាំ​បាន​។


បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។


កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ


ចូរ​អ្នករាល់គ្នា​ពិចារណា​ដោយ​ខ្លួនឯង​ចុះ ថា​ការដែល​មនុស្សស្រី​អធិស្ឋាន​ទៅ​ព្រះ​ទាំង​មិនទទូរ តើ​ជា​ការ​សមគួរ​ឬយ៉ាងណា​?


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


ដើម្បីឲ្យ​អ្នករាល់គ្នា​ចេះ​សម្គាល់​អ្វី​ដែល​សំខាន់ជាង ធ្វើឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ និង​ឥតបន្ទោសបាន​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។


តើ​អ្នករាល់គ្នា​មិន​បាន​ប្រកាន់ថាមានភាពខុសគ្នា​នៅក្នុងចំណោម​អ្នករាល់គ្នា ហើយ​បាន​ក្លាយជា​អ្នកវិនិច្ឆ័យ​ដែលមាន​គំនិត​អាក្រក់​ទេ​ឬ​?


បងប្អូន​អើយ កុំ​មួលបង្កាច់​គ្នាទៅវិញទៅមក​ឡើយ​។ អ្នក​ដែល​មួលបង្កាច់​បងប្អូន ឬ​វិនិច្ឆ័យ​បងប្អូន​របស់​ខ្លួន អ្នកនោះ​កំពុង​មួលបង្កាច់​ក្រឹត្យវិន័យ ហើយ​កំពុង​វិនិច្ឆ័យ​ក្រឹត្យវិន័យ​ហើយ​។ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​ក្រឹត្យវិន័យ អ្នក​មិនមែន​ជា​អ្នកធ្វើតាម​ក្រឹត្យវិន័យ​ទេ គឺ​ជា​ចៅក្រម​វិញ​។


អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ;


យ៉ាងណាមិញ យើង​មាន​រឿង​ខ្លះ​ប្រកាន់នឹង​អ្នក គឺថា​នៅ​ទីនោះ អ្នក​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​បាឡាម​ដែល​បង្រៀន​បាឡាក ឲ្យ​ដាក់​ហេតុបណ្ដាលឲ្យជំពប់ដួល​នៅមុខ​កូនចៅ​អ៊ីស្រាអែល គឺ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ និង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម