សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
យ៉ូហាន 6:71 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គកំពុងមានបន្ទូលអំពីយូដាស កូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ គាត់នេះហើយ ដែលរៀបនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ក៏ដោយ៕ Khmer Christian Bible គឺព្រះអង្គមានបន្ទូលអំពីយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត និងជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ដ្បិតគាត់បម្រុងនឹងក្បត់ព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូបក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។ អាល់គីតាប អ៊ីសាមានប្រសាសន៍សំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់អ៊ីសា ទោះបីគាត់ជាសិស្សមួយនាក់ ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។ |
សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
ពេលនោះ យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ បានទៅរកពួកនាយកបូជាចារ្យ ដើម្បីប្រគល់ព្រះយេស៊ូវទៅពួកគេ។
ប៉ុន្តែយូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួកសិស្សរបស់ព្រះអង្គ ដែលរៀបនឹងក្បត់ព្រះអង្គ និយាយថា៖
អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“គឺអ្នកដែលខ្ញុំនឹងជ្រលក់ដុំនំប៉័ងឲ្យទៅគាត់”។ បន្ទាប់មក ព្រះអង្គជ្រលក់ដុំនំប៉័ង ហើយយកឲ្យយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
ថូម៉ាសដែលគេហៅថាឌីឌីម ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ មិននៅជាមួយពួកគេទេ នៅពេលព្រះយេស៊ូវយាងមក។
ប៉ុន្តែមានអ្នកខ្លះក្នុងអ្នករាល់គ្នាដែលមិនជឿ”។ ជាការពិត ព្រះយេស៊ូវទ្រង់ជ្រាបតាំងពីដំបូងហើយថា អ្នកណាជាអ្នកដែលមិនជឿ ហើយអ្នកណាជាអ្នកដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំងដប់ពីរនាក់ទេឬ? ប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ”។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។