Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:71 - Khmer Christian Bible

71 គឺ​ព្រះអង្គ​មាន​បន្ទូល​អំពី​យូដាស​ ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ដ្បិត​គាត់​បម្រុង​នឹង​ក្បត់​ព្រះអង្គ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

71 ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​យូដាស កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ គាត់នេះ​ហើយ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ ទោះបី​គាត់​ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏ដោយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

71 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​យូដាស‌អ៊ីស្កា‌រីយុត កូន​របស់​ស៊ីម៉ូន ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដ្បិត​គាត់​រៀប​នឹង​ក្បត់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

71 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

71 នេះ​គឺ​ទ្រង់​មាន​បន្ទូល​ពី​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​នៅ​ក្នុង​ពួក​១២​នាក់​នោះ ដ្បិត​វា​រៀប​នឹង​បញ្ជូន​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

71 អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​អ៊ីសា ទោះ​បី​គាត់​ជា​សិស្ស​មួយ​នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:71
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ​ ទី​មួយ​លោក​ស៊ីម៉ូន​ ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​របស់​គាត់​ រួច​មាន​កូន​របស់​លោក​សេបេដេ​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​


លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម​ និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​


យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​


ប៉ុន្ដែ​មាន​សិស្ស​ម្នាក់​របស់​ព្រះអង្គ​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​ ជា​អ្នក​បម្រុង​ក្បត់​ព្រះអង្គ​បាន​និយាយ​ថា៖​


នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​


ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​នោះ​ ជា​អ្នក​ដែល​ខ្ញុំ​ជ្រលក់​ចំណិត​នំប៉័ង​ហុច​ទៅ​ឲ្យ»។​ ដូច្នេះ​ព្រះអង្គ​ក៏​ជ្រលក់​ចំណិត​នំប៉័ង​ ហើយ​ឲ្យ​ទៅ​យូដាស​ ជា​កូន​របស់​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។​


គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​


លោក​ថូម៉ាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ ហើយ​ជា​ម្នាក់​ដែល​គេ​ហៅ​ថា​ឌីឌីម​ គាត់​មិន​បាន​នៅ​ជាមួយ​ពួកគេ​ទេ​នៅ​ពេល​ព្រះយេស៊ូ​យាង​មក។​


ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​


ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ទាំង​ដប់​ពីរ​នាក់​ទេ​ឬ?​ ប៉ុន្ដែ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​អារក្ស​សាតាំង»​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​ជ្រៀតចូល​មក​ដោយ​លួចលាក់​ គឺ​ជា​ពួក​ដែល​ត្រូវ​បាន​កត់​ទុក​តាំង​ពីដើម​មក​សម្រាប់​ការ​ជំនុំជម្រះ​នេះ​ ពួកគេ​ជា​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ គេ​បាន​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង​ទៅ​ការ​ល្មោភកាម​ ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ចៅ​ហ្វាយ​ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម