Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:10 - ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ បាន​ទៅរក​ពួក​នាយកបូជាចារ្យ ដើម្បី​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​នាក់ បាន​ទៅ​ជួប​ពួក​អ៊ីមុាំ ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​មិត្តដ៏ស្និទ្ធស្នាល​ដែល​ខ្ញុំ​បាន​ទុកចិត្តលើ​នោះ ជា​អ្នកដែល​ហូប​នំប៉័ង​របស់ខ្ញុំ ក៏​បាន​លើក​កែងជើង​ទាស់នឹង​ខ្ញុំ​ដែរ​។


ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។


ពួកគេ​បាន​ឮ​ដូច្នេះ ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ រួច​គាត់​ក៏​រកមធ្យោបាយ​ប្រគល់​ព្រះអង្គ​ដោយ​សមស្រប​។


និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។


អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។


យូដាស​ទទួល​ដុំនំប៉័ង​នោះ ក៏​ចេញទៅ​ភ្លាម​។ ពេលនោះ​យប់​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម