Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:2 - ព្រះគម្ពីរខ្មែរសាកល

2 ហើយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ត្រូវគេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ​នោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ហើយ​គេ​ក៏​បាន​អញ្ជើញ​អ៊ីសា និង​ពួក​សិស្ស​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មិន​ឈ្លោះប្រកែក ឬ​ស្រែកគំហក​ឡើយ ហើយក៏គ្មាន​អ្នកណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅតាម​ផ្លូវ ដែរ​។


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


“ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ’។


បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និង​ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​កាពើណិម ហើយ​ស្នាក់នៅ​ទីនោះ​មិន​យូរ​ថ្ងៃ​ទេ​។


ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:“ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ​នឹង​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ”។


ដូច្នេះ នៅពេល​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​ហើយ នោះ​ពួកគេ​ក៏​ជឿ​បទគម្ពីរ និង​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​។


នៅពេល​ស្រាទំពាំងបាយជូរ​អស់ ម្ដាយ​របស់​ព្រះយេស៊ូវ​ទូល​ព្រះអង្គ​ថា​៖ “គេ​គ្មាន​ស្រាទំពាំងបាយជូរ​ទេ”។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មកដល់​ស្រុក​យូឌា ហើយ​ព្រះអង្គ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួកគេ ព្រមទាំង​ធ្វើពិធីជ្រមុជទឹក​ផង​។


(​តាមពិត ព្រះយេស៊ូវ​ផ្ទាល់​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ពួក​សិស្ស​របស់​ព្រះអង្គ​វិញ​ដែល​ធ្វើ​)


ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា​៖ “គ្មាន​អ្នកណា​យក​អ្វី​មក​ឲ្យ​លោក​ពិសា​ទេ មែនទេ​?”។


ពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ទីក្រុង​អស់ហើយ ដើម្បី​ទិញ​អាហារ​។


នៅពេល​ពួកគេ​ឆ្អែត​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ចូរ​ប្រមូល​បំណែក​ដែល​សេសសល់ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ”។


លុះដល់​ពេលល្ងាច ពួក​សិស្ស​របស់​ព្រះអង្គ​ចុះ​ទៅ​មាត់​បឹង


មាន​ច្រើន​នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឮ​ដូច្នេះ ក៏​និយាយថា​៖ “ពាក្យ​នេះ​ធ្ងន់ធ្ងរ​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន​?”។


តាំងពីពេលនោះមក សិស្ស​របស់​ព្រះយេស៊ូវ​ជាច្រើន​ក៏​ដកខ្លួនថយ ហើយ​លែង​ដើរ​ជាមួយ​ព្រះអង្គ​ទៀត​។


ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ថា​៖“អ្នករាល់គ្នា​ក៏​មិន​ចង់​ចាកចេញ​ដែរ មែនទេ​?”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទាំង​ដប់ពីរ​នាក់​ទេ​ឬ​? ប៉ុន្តែ​ម្នាក់​ក្នុង​អ្នករាល់គ្នា​ជា​មារ”។


ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​យូដាស កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ គាត់នេះ​ហើយ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ ទោះបី​គាត់​ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏ដោយ​៕


ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះអង្គ​ថា​៖


ដូច្នេះ ប្អូន​ៗ​របស់​ព្រះយេស៊ូវ​ក៏​និយាយ​នឹង​ព្រះអង្គ​ថា​៖ “ចូរ​ចេញ​ពីទីនេះ​ទៅ​យូឌា​ទៅ ដើម្បីឲ្យ​ពួក​សិស្ស​របស់បង​បាន​ឃើញ​កិច្ចការ​ដែល​បង​កំពុង​ធ្វើ​។


ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។


ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។


ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។


ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម