Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:24 - ព្រះគម្ពីរខ្មែរសាកល

24 ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ មិន​នៅ​ជាមួយ​ពួកគេ​ទេ នៅពេល​ព្រះយេស៊ូវ​យាង​មក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 លោក​ថូម៉ាស​ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់ពីរ​ ហើយ​ជា​ម្នាក់​ដែល​គេ​ហៅ​ថា​ឌីឌីម​ គាត់​មិន​បាន​នៅ​ជាមួយ​ពួកគេ​ទេ​នៅ​ពេល​ព្រះយេស៊ូ​យាង​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ថូម៉ាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ (ដែល​គេ​ហៅ​ថា ឌីឌីម) គាត់​មិន​នៅ​ជា​មួយ ក្នុង​ពេល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 កាល​អ៊ីសា​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​;


ដ្បិត​កន្លែងណាដែល​មាន​ពីរ ឬ​បី​នាក់​ជួបជុំគ្នា​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​ក៏​នៅ​ទីនោះ​ក្នុង​កណ្ដាលចំណោម​ពួកគេ​ដែរ”។


ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម និយាយ​នឹង​សិស្សគ្នាឯង​ថា​៖ “មក៍! យើង​នាំគ្នា​ទៅ​ដែរ ដើម្បី​ស្លាប់​ជាមួយ​ព្រះអង្គ”។


ថូម៉ាស​ទូលថា​៖ “ព្រះអម្ចាស់​អើយ យើងខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ឯណា​ទេ តើ​យើងខ្ញុំ​អាច​ស្គាល់​ផ្លូវ​នោះ​យ៉ាងដូចម្ដេច​បាន​?”។


ពេលនោះ ស៊ីម៉ូន​ពេត្រុស ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម ណាថាណែល​អ្នកកាណា​ក្នុង​កាលីឡេ កូនទាំងពីរ​របស់​សេបេដេ និង​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៀត នៅ​ជាមួយគ្នា​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទាំង​ដប់ពីរ​នាក់​ទេ​ឬ​? ប៉ុន្តែ​ម្នាក់​ក្នុង​អ្នករាល់គ្នា​ជា​មារ”។


ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​យូដាស កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​។ គាត់នេះ​ហើយ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ ទោះបី​គាត់​ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏ដោយ​៕


កុំ​បោះបង់ចោល​ការជួបជុំ​របស់​យើង ដូចដែល​អ្នកខ្លះ​មាន​ទម្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​។ ដោយ​អ្នករាល់គ្នា​ឃើញថា​ថ្ងៃ​នោះ​ជិតមកដល់​ហើយ នោះ​ចូរធ្វើ​ដូច្នេះ​កាន់តែខ្លាំងឡើង​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម