ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។
យ៉ូហាន 5:37 - ព្រះគម្ពីរខ្មែរសាកល ព្រះបិតាដែលចាត់ខ្ញុំឲ្យមក ព្រះអង្គផ្ទាល់ធ្វើបន្ទាល់អំពីខ្ញុំហើយ។ អ្នករាល់គ្នាមិនធ្លាប់ឮព្រះសូរសៀងរបស់ព្រះអង្គទេ ហើយក៏មិនធ្លាប់ឃើញរូបសណ្ឋានរបស់ព្រះអង្គដែរ Khmer Christian Bible ហើយព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ ប៉ុន្ដែអ្នករាល់គ្នាមិនធ្លាប់ឮសំឡេងរបស់ព្រះអង្គឡើយ ហើយក៏មិនធ្លាប់ឃើញរូបរាងរបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក ទ្រង់បានធ្វើបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាមិនដែលឮសំឡេងព្រះអង្គ ក៏មិនដែលឃើញរូបរាងព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង អាល់គីតាប អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮសំឡេងរបស់អុលឡោះ ហើយក៏មិនដែលបានឃើញអុលឡោះផង។ |
ទោះបីជាព្រះអង្គមេត្តាដល់មនុស្សអាក្រក់ក៏ដោយ ក៏គេមិនរៀនចេះសេចក្ដីសុចរិតដែរ គេប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងទឹកដីនៃសេចក្ដីទៀងត្រង់ ហើយមិនឃើញភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ាឡើយ។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះក្នុងរូបសណ្ឋានដូចជាសត្វព្រាបមកលើព្រះអង្គ រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ព្រះយេស៊ូវមានបន្ទូលថា៖“ភីលីពអើយ ខ្ញុំនៅជាមួយអ្នកយូរណាស់ហើយ តើអ្នកមិនទាន់ស្គាល់ខ្ញុំទេឬ? អ្នកដែលបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ម្ដេចក៏អ្នកនិយាយថា: ‘សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង’ ដូច្នេះ?
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មានអ្នកណាផ្សេងបានធ្វើទេ ពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះបិតារបស់ខ្ញុំទៀត។
មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ខ្ញុំក៏ដឹងហើយថា ពាក្យបន្ទាល់ដែលអ្នកនោះធ្វើបន្ទាល់អំពីខ្ញុំគឺពិត។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
គឺខ្ញុំជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ”។
សូមឲ្យកិត្តិយស និងសិរីរុងរឿង មានដល់ព្រះមហាក្សត្រដ៏អស់កល្ប គឺព្រះតែមួយអង្គគត់ដ៏អមតៈ ដែលយើងមើលមិនឃើញ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ជាព្រះអង្គតែមួយអង្គគត់ដ៏មានអមតភាព ដែលស្ថិតនៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន ជាព្រះអង្គដែលគ្មានមនុស្សណាបានឃើញ ហើយក៏មិនអាចមើលឃើញបានដែរ។ សូមឲ្យកិត្តិយស និងព្រះចេស្ដាដ៏អស់កល្បជានិច្ច មានដល់ព្រះអង្គ! អាម៉ែន។
គ្មានអ្នកណាធ្លាប់ឃើញព្រះទេ ប៉ុន្តែប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះស្ថិតនៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ។
ប្រសិនបើយើងទទួលយកទីបន្ទាល់របស់មនុស្សទៅហើយ នោះទីបន្ទាល់របស់ព្រះរឹតតែប្រសើរជាងទៅទៀត ដ្បិតនេះជាទីបន្ទាល់របស់ព្រះ ដែលព្រះអង្គបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។