មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
យ៉ូហាន 5:3 - ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សមួយក្រុមដែលមានជំងឺ គឺខ្វាក់ភ្នែក ខ្វិន និងក្រញង់ កំពុងដេកតាមរបៀងទាំងនោះ។ ពួកគេរង់ចាំទឹកស្រះកម្រើក Khmer Christian Bible មានមនុស្សជាច្រើនបានដេកនៅក្នុងសាលាសំណាក់ទាំងនោះ មានទាំងមនុស្សឈឺ មនុស្សខ្វាក់ មនុស្សខ្វិន និងមនុស្សស្វិតដៃជើង(គឺពួកគេកំពុងរង់ចាំទឹកកម្រើក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សដេកនៅក្នុងសាលាទាំងនោះជាច្រើន ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត [គេរង់ចាំទឹកកម្រើកឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកម្រើក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង អាល់គីតាប មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមបរិវេណទាំងនោះ [រង់ចាំទឹកកំរើក |
មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
វេទនាហើយ! អ្នកគង្វាលឥតប្រយោជន៍ដែលបោះបង់ចោលហ្វូងចៀមអើយ! ដាវនឹងធ្លាក់មកលើដើមដៃ និងភ្នែកស្ដាំរបស់អ្នកនោះ។ ដើមដៃរបស់គេនឹងស្វិតទាំងស្រុង ហើយភ្នែកស្ដាំរបស់គេនឹងងងឹតសូន្យ”៕
មានហ្វូងមនុស្សជាច្រើនចូលមកជិតព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ភ្នែក មនុស្សពិការដៃជើង មនុស្សគ និងមនុស្សផ្សេងទៀតជាច្រើនមកជាមួយពួកគេដែរ ហើយដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
នៅយេរូសាឡិមត្រង់ទ្វារចៀម មានស្រះមួយ គេហៅជាភាសាហេព្រើរថា “បេថែសដា” ដែលមានរបៀងប្រាំ។
ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។
ដូច្នេះ បងប្អូនអើយ ចូរអត់ធ្មត់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ចុះ។ មើល៍! កសិកររង់ចាំភោគផលដ៏មានតម្លៃពីដី គឺអត់ធ្មត់សម្រាប់វារហូតដល់ភោគផលនោះបានទទួលភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ។