Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សាការី 11:17 - ព្រះគម្ពីរខ្មែរសាកល

17 វេទនា​ហើយ​! អ្នកគង្វាល​ឥតប្រយោជន៍​ដែល​បោះបង់ចោល​ហ្វូងចៀម​អើយ​! ដាវ​នឹងធ្លាក់មក​លើ​ដើមដៃ និង​ភ្នែក​ស្ដាំ​របស់អ្នកនោះ​។ ដើមដៃ​របស់គេ​នឹង​ស្វិតទាំងស្រុង ហើយ​ភ្នែក​ស្ដាំ​របស់គេ​នឹង​ងងឹតសូន្យ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 វេទនា​ដល់​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រិវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។

សូមមើលជំពូក ចម្លង




សាការី 11:17
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចំពោះ​ការហូប​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “រូបបដិមាករ​នៅក្នុង​ពិភពលោក មិនមែនជាអ្វីទេ” ហើយក៏​ដឹង​ដែរ​ថា “ក្រៅពី​ព្រះ​តែមួយអង្គគត់ គ្មាន​ព្រះ​ណា​ទៀត​ឡើយ”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកនាំផ្លូវ​ខ្វាក់ភ្នែក​អើយ​! អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​ព្រះវិហារ ពាក្យសម្បថនោះ​មិនជាអ្វីទេ ប៉ុន្តែ​អ្នកណាក៏ដោយដែល​ស្បថ​ដោយ​អាង​មាស​របស់​ព្រះវិហារ អ្នកនោះ​ជាប់សម្បថ​ហើយ’។


ចុះ​ម្ដេចទៅ​? អ្វីដែល​ជនជាតិអ៊ីស្រាអែល​ខំស្វែងរក​នោះ ពួកគេ​រក​មិន​បាន​ឡើយ ប៉ុន្តែ​អ្នកដែលត្រូវបានជ្រើសតាំង​វិញ ដែល​រកបាន រីឯ​អ្នក​ឯទៀត​ក៏​ត្រូវ​ធ្វើឲ្យរឹងរូស


“ព្រះអង្គ​ធ្វើឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់ ធ្វើឲ្យ​ចិត្ត​របស់​ពួកគេ​រឹង ក្រែងលោ​ពួកគេ​ឃើញ​នឹង​ភ្នែក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​បាន​មក​ក្នុង​ពិភពលោកនេះ​ដើម្បី​កាត់ទោស គឺឲ្យ​អ្នក​ដែល​មើលមិនឃើញ​បាន​មើលឃើញ ហើយ​ឲ្យ​អ្នក​ដែល​មើលឃើញ​ត្រឡប់ជា​ខ្វាក់ភ្នែក​វិញ”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


តើ​នរណា​បាន​សូន​ព្រះ​ឡើង ឬ​សិត​រូបបដិមាករ​ដែល​ឥតប្រយោជន៍​ដូច្នេះ​?


គឺ​ព្រះយេហូវ៉ា​បាន​ចាក់​វិញ្ញាណ​នៃ​ការលង់លក់​មកលើ​អ្នករាល់គ្នា ព្រះអង្គ​បាន​បិទ​ភ្នែក​របស់អ្នករាល់គ្នា​ដែលជា​ព្យាការី ព្រះអង្គ​បាន​គ្រប​ក្បាល​របស់អ្នករាល់គ្នា​ដែលជា​អ្នកមើលឆុត​។


ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។


ដ្បិត​រូបព្រះប្រចាំត្រកូល​ពោល​សេចក្ដីឥតប្រយោជន៍ ហើយ​ពួក​គ្រូទាយ​ឃើញនិមិត្ត​មិនពិត​; ពួកគេ​ប្រាប់​យល់សប្តិ​ឥតខ្លឹមសារ ក៏​ផ្ដល់ការលួងលោម​ឥតប្រយោជន៍​។ ហេតុនេះហើយបានជា​គេ​ដើរសាត់អណ្ដែត​ដូច​ហ្វូងចៀម គេ​រងទុក្ខ​ដោយព្រោះ​គ្មាន​អ្នកគង្វាល​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “ចូរ​យក​ឧបករណ៍​របស់​អ្នកគង្វាល​ល្ងីល្ងើ​ម្ដងទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម