Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:34 - ព្រះគម្ពីរខ្មែរសាកល

34 មានពរ​ហើយ មនុស្ស​ដែល​ស្ដាប់តាម​ខ្ញុំ​ដោយ​ចាំយាម​នៅ​មាត់ទ្វារ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ទាំង​រង់ចាំ​នៅ​សសរទ្វារ​របស់ខ្ញុំ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភ‌មង្គល។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:34
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


ជាការពិត មួយ​ថ្ងៃ​នៅក្នុង​ទីធ្លា​របស់ព្រះអង្គ ប្រសើរ​ជាង​មួយពាន់​ថ្ងៃ​នៅកន្លែងផ្សេងទៀត​; ទូលបង្គំ​ស៊ូ​ធ្វើជាអ្នកយាមទ្វារ​នៅ​ដំណាក់​របស់​ព្រះ​នៃទូលបង្គំ ជាជាង​រស់នៅ​ក្នុង​រោង​របស់​មនុស្សអាក្រក់​។


ពួកគេ​ត្រូវបាន​ដាំ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ពួកគេ​នឹង​លូតលាស់​នៅក្នុង​ទីធ្លា​របស់​ព្រះ​នៃយើង​។


នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖


មានពរ​ហើយ អ្នកដែល​រកឃើញ​ប្រាជ្ញា និង​អ្នកដែល​រកបាន​ការយល់ដឹង​!


នាង​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អ្នកដែល​កាន់ខ្ជាប់​នឹង​នាង ហើយ​អ្នកដែល​ចាប់​នាង​ជាប់ នឹង​ត្រូវបាន​ហៅថាមានព្រះពរ​។


“ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


ម៉ាថា​មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


អ្នកទាំងនោះ​តែងតែ​ផ្ចង់ស្មារតី​ក្នុង​សេចក្ដីបង្រៀន​របស់​ពួក​សាវ័ក ក្នុង​ការប្រកបគ្នា ការកាច់​នំប៉័ង និង​ការអធិស្ឋាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម