ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។
យ៉ូហាន 20:1 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡាមករូងផ្នូរពីព្រលឹម ទាំងងងឹតនៅឡើយ ក៏ឃើញថាថ្មត្រូវបានយកចេញពីមាត់រូងហើយ។ Khmer Christian Bible នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ អាល់គីតាប នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ |
ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។
រួចដាក់ក្នុងរូងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់លុងក្នុងថ្មដា។ បន្ទាប់ពីប្រមៀលថ្មដ៏ធំមួយខ្ទប់នឹងមាត់រូង គាត់ក៏ចាកចេញទៅ។
ដូច្នេះ សូមលោកបញ្ជាឲ្យគេការពារផ្នូរឲ្យតឹងរ៉ឹងរហូតដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចសពវា ហើយប្រាប់ប្រជាជនថាវាត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះការបោកប្រាស់ចុងក្រោយនេះ នឹងអាក្រក់ជាងលើកមុនទៅទៀត”។
ដូច្នេះ ពួកគេក៏ចាកចេញទៅចាត់ចែងការពារផ្នូរឲ្យតឹងរ៉ឹង ដោយបិទត្រាលើថ្មនៅមាត់រូងផ្នូរ ទាំងមានទាហានយាមផង៕
បន្ទាប់ពីថ្ងៃសប្ប័ទ ពេលព្រលឹមស្រាងៗនៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្នាក់ទៀតបានទៅមើលផ្នូរ។
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
យ៉ូសែបទិញក្រណាត់ផាឌិប ហើយយកព្រះសពចុះ រុំនឹងក្រណាត់ផាឌិបនោះ រួចដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្មដា។ បន្ទាប់មក គាត់ប្រមៀលថ្មមួយខ្ទប់នឹងមាត់រូង។
នៅព្រឹកព្រលឹមថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកមុនដំបូងដល់ម៉ារាអ្នកម៉ាក់ដាឡាដែលព្រះអង្គធ្លាប់ដេញអារក្សប្រាំពីរឲ្យចេញពីនាង។
ព្រះយេស៊ូវទ្រង់រំជួលក្នុងអង្គទ្រង់ម្ដងទៀត ហើយក៏យាងទៅដល់រូងផ្នូរ។ រូងផ្នូរនោះជារអាងភ្នំ មានថ្មមួយបិទនៅមាត់រូង។
ដូច្នេះ ពួកគេក៏យកថ្មចេញ។ ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅលើ ហើយមានបន្ទូលថា៖“ព្រះបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំ។
ម្ដាយរបស់ព្រះយេស៊ូវ ប្អូនស្រីរបស់ម្ដាយព្រះអង្គ ម៉ារាប្រពន្ធរបស់ក្លូប៉ាស និងម៉ារាអ្នកម៉ាក់ដាឡាបានឈរនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយពួកគេដែរ។ ទោះបីជាទ្វារបានបិទហើយក៏ដោយ ក៏ព្រះយេស៊ូវយាងមកឈរនៅកណ្ដាលចំណោម រួចមានបន្ទូលថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលពួកសិស្សជួបជុំគ្នាដើម្បីកាច់នំប៉័ង ប៉ូលនិយាយនឹងពួកគេ ហើយដោយសារគាត់បម្រុងនឹងចេញដំណើរនៅថ្ងៃបន្ទាប់ គាត់ក៏បន្តនិយាយរហូតដល់កណ្ដាលអធ្រាត្រ។
រាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុកដោយឡែកពីអ្វីដែលខ្លួនឯងបានសន្សំ តាមដែលបានចំណេញ ដើម្បីកុំឲ្យមានការប្រមូលតង្វាយនៅពេលខ្ញុំមកដល់ឡើយ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ