Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់ពី​ថ្ងៃសប្ប័ទ ពេល​ព្រលឹមស្រាងៗ​នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​បាន​ទៅ​មើល​ផ្នូរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ព្រលឹម​ស្រាងៗ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ក្រោយ​ថ្ងៃ​សប្ប័ទ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មក​មើល​ផ្នូរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ថ្ងៃ​សប្ប័ទ គឺ​ពេល​ទៀប​ភ្លឺ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត នាំ​គ្នា​ទៅ​មើល​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ថ្ងៃ​ជំអាត់ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹមស្រាងៗ ស្ដេច​ទ្រង់​ក្រោកឡើង​យាង​ចេញ​ទៅ​រូង​តោ​យ៉ាងប្រញាប់ប្រញាល់​។


ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសេ ព្រមទាំង​មាន​ម្ដាយ​របស់​ពួក​កូន​សេបេដេ​។


ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​នៅ​ទីនោះ អង្គុយ​ទល់មុខ​រូងផ្នូរ​។


នៅពេល​ត្រឡប់ទៅវិញ ពួកនាង​ក៏​រៀបចំ​គ្រឿងក្រអូប និង​ប្រេងក្រអូប​។ ប៉ុន្តែ​នៅ​ថ្ងៃសប្ប័ទ ពួកនាង​បាន​សម្រាក​ស្របតាម​បទបញ្ជា​៕


នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗ​មក​ដល់​រូងផ្នូរ ទាំង​យក​គ្រឿងក្រអូប​ដែល​ពួកនាង​បាន​រៀបចំ​ទុក​មក​ជាមួយដែរ


មាន​ស្ត្រី​ខ្លះ​ក្នុងចំណោម​ពួកយើង​បាន​ធ្វើឲ្យ​ពួកយើង​ភ្ញាក់ផ្អើល​ដែរ​; ពួកនាង​បាន​ទៅដល់​រូងផ្នូរ​ទាំង​ព្រលឹម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម