យ៉ូហាន 19:1 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពីឡាត់យកព្រះយេស៊ូវទៅឲ្យគេវាយនឹងខ្សែតី។ Khmer Christian Bible ដូច្នេះនៅពេលនោះ លោកពីឡាត់បានយកព្រះយេស៊ូទៅ ហើយឲ្យគេវាយព្រះអង្គនឹងខ្សែតី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកពីឡាត់នាំព្រះយេស៊ូវទៅឲ្យគេវាយនឹងរំពាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ អាល់គីតាប ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកអ៊ីសាទៅវាយនឹងរំពាត់។ |
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
មើល៍! ហេតុនេះហើយបានជាខ្ញុំចាត់បណ្ដាព្យាការី អ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមករកអ្នករាល់គ្នា; អ្នករាល់គ្នានឹងសម្លាប់អ្នកខ្លះ និងឆ្កាងអ្នកខ្លះក្នុងចំណោមពួកគេ ហើយវាយអ្នកខ្លះនឹងរំពាត់ក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងតាមបៀតបៀនពួកគេពីទីក្រុងមួយទៅទីក្រុងមួយ។
ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
អ្នកខ្លះទៀតទទួលការសាកល្បងដោយការចំអកឡកឡឺយ និងការវាយនឹងខ្សែតី; ខ្លះទៀតរងការជាប់ឃុំឃាំង និងការជាប់គុក;
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។