Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:1 - Khmer Christian Bible

1 ដូច្នេះ​នៅ​ពេល​នោះ​ លោក​ពីឡាត់​បាន​យក​ព្រះយេស៊ូ​ទៅ​ ហើយ​ឲ្យ​គេ​វាយ​ព្រះអង្គ​នឹង​ខ្សែតី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ពេលនោះ ពីឡាត់​យក​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​វាយនឹងខ្សែតី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​នោះ លោក​ពីឡាត់​នាំ​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​វាយ​នឹង​រំពាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ លោក​ពីឡាត​បង្គាប់​ឲ្យ​ទាហាន​យក​ព្រះ‌យេស៊ូ​ទៅ​វាយ​នឹង​រំពាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខណ​នោះ លោក​ពីឡាត់​នាំ​យក​ព្រះ‌យេស៊ូវ​ទៅ​វាយ​នឹង​រំពាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​នោះ លោក​ពីឡាត​បង្គាប់​ឲ្យ​ទាហាន​យក​អ៊ីសា​ទៅ​វាយ​នឹង​រំពាត់។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​


ហេតុ​នេះ​ហើយ​ ខ្ញុំ​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ពួក​អ្នក​មាន​ប្រាជ្ញា​ និង​ពួក​គ្រូវិន័យ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​អ្នក​ខ្លះ​ត្រូវ​អ្នក​រាល់គ្នា​សម្លាប់​ និង​ឆ្កាង​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អ្នក​រាល់គ្នា​វាយ​នឹង​ខ្សែតី​នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ព្រម​ទាំង​បៀតបៀន​ពួកគេ​ ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ។​


វាយ​នឹង​ខ្សែ​តី​ ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ»។​


ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់»​


ប៉ុន្ដែ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន​


ជនជាតិ​យូដា​បាន​វាយ​ខ្ញុំ​សែសិប​រំពាត់​ខ្វះ​មួយ​ ​ចំនួន​ប្រាំ​ដង​ហើយ​


ហើយ​អ្នក​ខ្លះ​ទៀត​ធ្លាប់​ត្រូវ​គេ​ចំអក​ ត្រូវ​គេ​វាយ​នឹង​រំពាត់​ ថែម​ទាំង​ត្រូវ​ជាប់​គុក​ជាប់​ច្រវាក់​


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម