ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
យ៉ូហាន 15:10 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។ Khmer Christian Bible បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ អាល់គីតាប បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះជាបិតាហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំដែរ។ |
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
គ្មានអ្នកណាដកយកជីវិតរបស់ខ្ញុំពីខ្ញុំឡើយ ប៉ុន្តែខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនខ្ញុំ។ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតខ្ញុំ ហើយមានសិទ្ធិអំណាចយកជីវិតខ្ញុំមកវិញ។ ខ្ញុំបានទទួលសេចក្ដីបង្គាប់នេះពីព្រះបិតារបស់ខ្ញុំ”។
ដ្បិតខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលចាត់ខ្ញុំឲ្យមក ព្រះអង្គផ្ទាល់បានប្រទានសេចក្ដីបង្គាប់ដល់ខ្ញុំឲ្យខ្ញុំត្រូវប្រាប់អ្វី និងនិយាយអ្វី។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ប៉ុន្តែដើម្បីឲ្យពិភពលោកដឹងថាខ្ញុំស្រឡាញ់ព្រះបិតា ខ្ញុំក៏ធ្វើដូច្នេះដូចដែលព្រះបិតាបានបង្គាប់ខ្ញុំ។ “ក្រោកឡើងមក យើងនាំគ្នាចេញពីទីនេះទៅ!
ទូលបង្គំបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គនៅផែនដី ដោយបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យទូលបង្គំធ្វើ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
ព្រះអង្គដែលចាត់ខ្ញុំឲ្យមក គង់នៅជាមួយខ្ញុំ ព្រះអង្គមិនទុកខ្ញុំចោលតែម្នាក់ឯងឡើយ ពីព្រោះខ្ញុំធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច”។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំថាខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំនឹងក្លាយជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ការទទួលពិធីកាត់ស្បែកមិនសំខាន់ទេ ហើយការមិនទទួលពិធីកាត់ស្បែកក៏មិនសំខាន់ដែរ ផ្ទុយទៅវិញ ការកាន់តាមសេចក្ដីបង្គាប់របស់ព្រះទេតើ ដែលសំខាន់។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត
មហាបូជាចារ្យបែបនេះហើយ ដែលស័ក្ដិសមសម្រាប់យើង គឺវិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែលញែកចេញពីមនុស្សបាប ហើយត្រឡប់ជាខ្ពស់ជាងមេឃទៅទៀត។
ដ្បិតប្រសិនបើពួកគេមិនបានស្គាល់មាគ៌ានៃសេចក្ដីសុចរិត នោះប្រសើរសម្រាប់ពួកគេ ជាជាងឲ្យពួកគេស្គាល់ ហើយបែរចេញពីបទបញ្ជាដ៏វិសុទ្ធដែលត្រូវបានផ្ទុកផ្ដាក់នឹងពួកគេ។
យើងដឹងថាយើងបានស្គាល់ព្រះអង្គដោយសារតែការនេះ គឺប្រសិនបើយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។
រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។
អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចដែលព្រះអង្គបានដើរដូច្នោះដែរ។
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!