ព្រះអង្គបានយាងឡើងទៅស្ថានដ៏ខ្ពស់ ទាំងចាប់ឈ្លើយសឹកនាំទៅ ព្រះអង្គបានទទួលអំណោយពីមនុស្ស គឺសូម្បីតែពីមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះបានគង់នៅទីនោះ!
យ៉ូហាន 14:28 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាឮខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘ខ្ញុំនឹងទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ’។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាបានអរសប្បាយដោយសារខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។ Khmer Christian Bible អ្នករាល់គ្នាបានឮខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា ខ្ញុំទៅ ប៉ុន្ដែខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាអរសប្បាយដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាវិសេសជាងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនឹងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្ដីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ អាល់គីតាប អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ដដោយខ្ញុំទៅឯអុលឡោះជាបិតា ដ្បិតអុលឡោះជាបិតាមានឋានៈធំជាងខ្ញុំ។ |
ព្រះអង្គបានយាងឡើងទៅស្ថានដ៏ខ្ពស់ ទាំងចាប់ឈ្លើយសឹកនាំទៅ ព្រះអង្គបានទទួលអំណោយពីមនុស្ស គឺសូម្បីតែពីមនុស្សបះបោរ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះបានគង់នៅទីនោះ!
ឱព្រះអើយ ព្រះអង្គបង្អុរភ្លៀងយ៉ាងបរិបូរ; នៅពេលមរតករបស់ព្រះអង្គចុះខ្សោយ ព្រះអង្គស្ដារវាឡើងវិញ!
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។
“មើល៍! អ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស អ្នកដែលជាទីស្រឡាញ់របស់យើង ដែលយើងពេញចិត្ត។ យើងនឹងដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងប្រកាសសេចក្ដីយុត្តិធម៌ដល់សាសន៍ដទៃ។
ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលត្រូវគេចាត់ ក៏មិនធំជាងអ្នកដែលចាត់ខ្លួនដែរ។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងការទាំងនេះទៅទៀត ពីព្រោះខ្ញុំនឹងទៅឯព្រះបិតា។
ប៉ុន្តែខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា ការដែលខ្ញុំទៅ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា ពីព្រោះប្រសិនបើខ្ញុំមិនទៅទេ ព្រះជំនួយនឹងមិនមករកអ្នករាល់គ្នាឡើយ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
ព្រះយេស៊ូវមានបន្ទូលថា៖“កុំពាល់ខ្ញុំ ពីព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះបិតានៅឡើយទេ។ ចូរនាងទៅរកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា គឺទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
ហេតុនេះហើយបានជាពួកយូដាកាន់តែចង់ធ្វើគុតព្រះអង្គ ពីព្រោះព្រះអង្គមិនគ្រាន់តែល្មើសនឹងថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថាជាបិតារបស់ខ្លួនទៀតផង ដោយលើកអង្គទ្រង់ស្មើនឹងព្រះ។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
ក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាក្បាលរបស់មនុស្សប្រុសគ្រប់រូប ហើយមនុស្សប្រុសជាក្បាលរបស់មនុស្សស្រី រីឯព្រះជាព្រះសិររបស់ព្រះគ្រីស្ទ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។