Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:18 - ព្រះគម្ពីរខ្មែរសាកល

18 “មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស អ្នកដែលជាទីស្រឡាញ់​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​នឹង​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​ប្រកាស​សេចក្ដីយុត្តិធម៌​ដល់​សាសន៍ដទៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 «មើល៍​ អ្នកបម្រើ​ដែល​យើង​ជ្រើស​រើស​ ជា​អ្នក​ជា​ទី​ស្រឡាញ់​ដែល​យើង​ពេញ​ចិត្ត​ យើង​នឹង​ដាក់​វិញ្ញាណ​យើង​សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​ប្រកាស​យុត្តិធម៌​ដល់​ជាតិ​សាសន៍​នានា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «នេះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ជា​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។ យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់ ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 «គាត់​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ដ​យើង​រីក‌រាយ។ យើង​នឹង​ដាក់​រស​របស់​យើង ឲ្យ​សណ្ឋិត​លើ​គាត់ ហើយ​គាត់​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:18
40 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។


ព្រះវិញ្ញាណ​របស់​ព្រះយេហូវ៉ា​នឹង​សណ្ឋិត​នៅលើ​អ្នកនោះ គឺ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការយល់ដឹង ព្រះវិញ្ញាណ​នៃ​ដំបូន្មាន និង​មហិទ្ធិឫទ្ធិ ព្រះវិញ្ញាណ​នៃ​ចំណេះដឹង និង​ការកោតខ្លាច​ដល់​ព្រះយេហូវ៉ា​។


“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។


ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


ប្រជាជាតិ​នានា​នឹង​ឃើញ​សេចក្ដីសុចរិត​របស់អ្នក ស្ដេច​ទាំងអស់​នឹង​ឃើញ​សិរីរុងរឿង​របស់អ្នក​; អ្នក​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​ថ្មី​ដែល​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​នឹង​កំណត់​ឲ្យ​។


“‘មហាបូជាចារ្យ​យ៉ូស្វេ​អើយ ឥឡូវនេះ​អ្នក និង​ពួក​គូកន​របស់អ្នក​ដែល​អង្គុយ​នៅចំពោះ​អ្នក​ត្រូវ​ស្ដាប់ ដ្បិត​ពួកគេ​ជា​មនុស្ស​ដែលជា​ទីសម្គាល់​។ មើល៍! យើង​នឹង​នាំ​អ្នកបម្រើ​របស់យើង​មក គឺ “លំពង់”។


នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក”។


ពេលនោះ មាន​ពពក​គ្របពីលើ​ពួកគេ ហើយ​មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!”។


ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។


ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​យាង​ចុះ​ក្នុង​រូបសណ្ឋាន​ដូចជា​សត្វព្រាប​មក​លើ​ព្រះអង្គ រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក”។


“ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្សក្រីក្រ​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​ប្រកាស​សេរីភាព ដល់​ពួក​ឈ្លើយសឹក និង​ការមើលឃើញឡើងវិញ​ដល់​មនុស្ស​ខ្វាក់ភ្នែក ដើម្បី​រំដោះ​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ឲ្យមានសេរីភាព


ពេលនោះ មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖ “នេះ​ជា​បុត្រ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!”។


ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។


គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


និង​សម្រាប់​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រោសប្រទាន​មក​យើង​ក្នុង​ព្រះបុត្រាដ៏ជាទីស្រឡាញ់​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ និង​ពី​ធីម៉ូថេ​ជា​បងប្អូន


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​អាណាចក្រ​របស់​ព្រះបុត្រាដ៏ជាទីស្រឡាញ់​របស់​ព្រះអង្គ​។


ចូរ​ចូលមកជិត​ព្រះអង្គ​ដែល​ជា​ថ្ម​ដ៏​រស់​។ ព្រះអង្គ​ជា​ថ្ម​ដែល​ត្រូវ​មនុស្ស​បដិសេធ ប៉ុន្តែ​ចំពោះ​ព្រះ ជា​ថ្ម​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ​។


នៅពេល​ព្រះអង្គ​បាន​ទទួល​កិត្តិយស និង​សិរីរុងរឿង​ពី​ព្រះដែលជាព្រះបិតា មាន​សំឡេង​មួយ​ពី​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​មក​ដល់​ព្រះអង្គ​ដូច្នេះ​ថា​: “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម