ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។
យ៉ូហាន 12:38 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ? តើព្រះហស្ត របស់ព្រះអម្ចាស់ត្រូវបានសម្ដែងដល់នរណា?”។ Khmer Christian Bible ដូច្នេះក៏សម្រេចតាមពាក្យរបស់លោកអេសាយជាអ្នកនាំព្រះបន្ទូលដែលបានថ្លែងទុកមកថា ព្រះអម្ចាស់អើយ! តើអ្នកណាជឿលើសេចក្ដីដែលយើងបានប្រាប់? តើព្រះហស្តរបស់ព្រះអម្ចាស់បើកសំដែងឲ្យអ្នកណាឃើញវិញ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យបានសម្រេចតាមពាក្យរបស់ហោរាអេសាយ ដែលទាយថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់ បានបើកសម្តែងឲ្យអ្នកណាឃើញ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្របតាមសេចក្ដីដែលព្យាការី*អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ឲ្យនរណាឃើញ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសំរេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសំដែងមក ឲ្យអ្នកណាឃើញ» អាល់គីតាប គឺស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមកថា៖ «ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើអុលឡោះជាអម្ចាស់បានសំដែងឫទ្ធិបារមី ឲ្យនរណាឃើញ?»។ |
ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។
សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
តើនរណាបានជឿដំណឹងរបស់ពួកយើង? តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា?
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
ទោះបីជាព្រះអង្គបានធ្វើទីសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គ
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
ពេលទូលបង្គំនៅ ជាមួយពួកគេ ទូលបង្គំថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គ គឺនាមដែលព្រះអង្គប្រទានមកទូលបង្គំ។ ទូលបង្គំបានរក្សាពួកគេ ហើយគ្មានអ្នកណាក្នុងពួកគេវិនាសឡើយ លើកលែងតែកូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “កុំហែកវាឡើយ ប៉ុន្តែយើងនាំគ្នាចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាវាទៅជារបស់អ្នកណា”។ នេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“ពួកគេបានចែកសម្លៀកបំពាក់របស់ខ្ញុំសម្រាប់ខ្លួនពួកគេ ហើយចាប់ឆ្នោតយកអាវរបស់ខ្ញុំ”។ ពួកទាហានបានធ្វើការទាំងនេះដូច្នេះមែន។
ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។
ក្រោយមក អេសាយក៏ហ៊ានថ្លែងដែរថា: “យើងត្រូវបានរកឃើញដោយអ្នកដែលមិនបានស្វែងរកយើង; យើងបានសម្ដែងខ្លួនយើងដល់អ្នកដែលមិនបានសួររកយើង”។
ប៉ុន្តែចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ គឺទាំងជនជាតិយូដា និងជនជាតិក្រិក ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះ។
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ