Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:38 - Khmer Christian Bible

38 ដូច្នេះ​ក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​លើ​សេចក្ដី​ដែល​យើង​បាន​ប្រាប់?​ តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់​បើក​សំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ដើម្បីឲ្យ​ពាក្យ​របស់​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​? តើ​ព្រះហស្ត របស់​ព្រះអម្ចាស់​ត្រូវបាន​សម្ដែង​ដល់​នរណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​ហោរា​អេសាយ ដែល​ទាយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់ បាន​បើក​សម្តែង​ឲ្យ​អ្នក​ណា​ឃើញ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំរេច ដែល​ទាយ​ថា «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្ដី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​បាន​បើក​សំដែង​មក ឲ្យ​អ្នក​ណា​ឃើញ»

សូមមើលជំពូក ចម្លង

អាល់គីតាប

38 គឺ​ស្រប​តាម​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​អុលឡោះ‌ជាអម្ចាស់​បាន​សំដែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:38
24 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មាន​ពុត​អើយ!​ លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​នោះ​ត្រឹមត្រូវ​ណាស់​ ដែល​ថា​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​


កាល​ឆ្កាង​ព្រះអង្គ​រួច​ហើយ​ ពួកគេ​នាំ​គ្នា​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ​


ទោះបី​ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​មិន​ជឿ​លើ​ព្រះអង្គ​ដែរ​


ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​


នេះ​ដើម្បី​ឲ្យ​សម្រេច​តាម​សេចក្តី​ដែល​បាន​ចែងទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ពួកគេ​ថា​ គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​


ដ្បិត​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​វិនាស​ឡើយ​ លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ។​


ដូច្នេះ​ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «​កុំ​ហែក​អាវ​នេះ​អី​ ចូរ​យើង​ចាប់​ឆ្នោត​វិញ​ដើម្បី​ឲ្យ​ដឹង​ថា​ អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នកណា!»​ ពួក​ទាហាន​ធ្វើ​ដូច្នេះ​សម្រេច​តាម​បទគម្ពីរ​ដែល​ចែង​ទុក​ថា​ គេ​បាន​យក​អាវ​របស់​ខ្ញុំ​ចែក​គ្នា​ ហើយ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ។​


ប៉ុន្ដែ​មិន​មែន​មនុស្ស​ទាំង​អស់​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ​ ព្រោះ​លោក​អេសាយ​និយាយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​សេចក្ដី​ប្រកាស​របស់​យើង?»​


រីឯ​លោក​អេសាយ​វិញ​មាន​ចិត្ដ​ក្លាហាន​ ហើយ​គាត់​បាន​ថ្លែង​ថា៖​ «យើង​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​ស្វែង​រក​យើង​បាន​ឃើញ​យើង​ ព្រមទាំង‍​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​មិន​បាន​សួរ​រក​យើង​ឃើញ​យើង​ដែរ»។​


ប៉ុន្ដែ​ព្រះគ្រិស្ដជា​អំណាច​របស់​ព្រះជាម្ចាស់​ និង​ជា​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកអ្នក​ដែល​ព្រះអង្គ​ត្រាស់ហៅ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


បើក​សំដែង​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​នោះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ភ្លាម​នោះ​ ខ្ញុំ​មិន​បាន​ប្រឹក្សា​ជាមួយ​មនុស្ស​ណា​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម