ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:53 - ព្រះគម្ពីរខ្មែរសាកល

តាំងពី​ថ្ងៃ​នោះ​មក ពួកគេ​បាន​ពិគ្រោះគ្នា​ដើម្បី​ធ្វើគុត​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ពួកគេ​បាន​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​ថ្ងៃ​នោះ​មក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​សម្រេច​សម្លាប់​អ៊ីសា។

សូមមើលជំពូក



យ៉ូហាន 11:53
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​មុន​គាត់​ចូលទៅជិត​ពួកគេ ពួកគេ​ក៏​រៀបឧបាយកល​ដើម្បី​សម្លាប់​គាត់​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។


បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យមួលបង្កាច់​ជាច្រើន ក៏​មាន​សេចក្ដីគួរឲ្យខ្លាច​នៅ​គ្រប់ទិស​; នៅពេល​ពួកគេ​ឃុបឃិត​គ្នា​ទាស់នឹង​ទូលបង្គំ ពួកគេ​ប៉ងធ្វើអាក្រក់​ដើម្បី​យក​ជីវិត​ទូលបង្គំ​។


ដ្បិត​ពួក​សត្រូវ​របស់ទូលបង្គំ​បាន​និយាយ​ទាស់នឹង​ទូលបង្គំ ហើយ​ពួកដែល​ឃ្លាំមើល​ព្រលឹង​របស់ទូលបង្គំ​បាន​ប្រឹក្សា​គ្នា


ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។


គ្មានអ្នកណា​អាច​ទូល​ឆ្លើយ​មួយ​ម៉ាត់​នឹង​ព្រះយេស៊ូវ​បាន​ទេ​។ តាំងពី​ថ្ងៃ​នោះ​មក គ្មាន​អ្នកណា​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​៕


ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។


ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ


នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។


ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ភ្លាម​ជាមួយ​ពួកគណៈហេរ៉ូឌ​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។


រីឯ​ពួក​នាយកបូជាចារ្យ​ក៏​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាងចុះឡើង​តែ​នៅ​កាលីឡេ គឺ​ព្រះអង្គ​មិន​ចង់​យាងចុះឡើង​នៅ​យូឌា​ទេ ពីព្រោះ​ពួកយូដា​រក​ធ្វើគុត​ព្រះអង្គ​។


នៅពេល​ឮ​ដូច្នេះ អង្គប្រជុំ​ក៏​ក្រេវក្រោធ ហើយ​ចង់​សម្លាប់​ពួកសាវ័ក​។


លុះ​ច្រើន​ថ្ងៃ​ក្រោយមក ពួកយូដា​បាន​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​សូល​។