Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:10 - ព្រះគម្ពីរខ្មែរសាកល

10 រីឯ​ពួក​នាយកបូជាចារ្យ​ក៏​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ពួក​សង្គ្រាជ​ក៏​ពិគ្រោះ​គ្នា​សម្លាប់​ទាំង​ឡាសារ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​នាយក​បូជា‌ចារ្យ*​បាន​សម្រេច​ចិត្ត​សម្លាប់​លោក​ឡាសារ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពួក​អ៊ីមុាំ​បាន​សម្រេច​ចិត្ដ​សម្លាប់​លោក​ឡាសារ​ដែរ

សូមមើលជំពូក ចម្លង




យ៉ូហាន 12:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។


ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


“ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕


រីឯ​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ចេញ​សេចក្ដីបង្គាប់​រួចហើយ​ថា ប្រសិនបើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​គង់នៅ​ឯណា អ្នកនោះ​ត្រូវ​រាយការណ៍ ដើម្បីឲ្យ​ពួកគេ​ចាប់​ព្រះអង្គ​៕


ពីព្រោះ​ដោយសារតែ​ឡាសារ មាន​ច្រើន​នាក់​ក្នុង​ពួកយូដា​ចាកចេញ​ពី​ពួកគេ ហើយ​ជឿលើ​ព្រះយេស៊ូវ​។


ហ្វូងមនុស្ស​មួយក្រុម​ធំ​ក្នុង​ជនជាតិយូដា​ដឹង​ថា ព្រះអង្គ​គង់នៅ​ទីនោះ​។ ពួកគេ​ក៏​មក មិនមែន​ដោយសារតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះទេ គឺ​ដើម្បី​មើល​ឡាសារ​ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម