Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:53 - Khmer Christian Bible

53 ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ពួកគេ​បាន​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 តាំងពី​ថ្ងៃ​នោះ​មក ពួកគេ​បាន​ពិគ្រោះគ្នា​ដើម្បី​ធ្វើគុត​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

53 តាំង​ពី​ថ្ងៃ​នោះ​មក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​សម្រេច​សម្លាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:53
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ ហើយ​ពិគ្រោះ​គ្នា​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​


ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


គ្មាន​នរណា​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។​


ពួកគេ​បាន​ពិភាក្សា​គ្នា​ ដើម្បី​ចាប់​ព្រះយេស៊ូ​ដោយ​ឧបាយ​កល​ រួច​សម្លាប់​ព្រះអង្គ​


ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​បឹ្រក្សា​កំពូល​ទាំង​មូល​បាន​រក​ភស្តុតាង​ក្លែងក្លាយ​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​អាច​សម្លាប់​ព្រះអង្គ​បាន​


ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​


ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​


ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ខឹង​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​ពួក​សាវក​ចោល​


ដូច្នេះ​ ច្រើន​ថ្ងៃ​ក្រោយ​មក​ ពួក​ជនជាតិ​យូដា​បាន​ពិភាក្សា​គ្នា​ដើម្បី​សម្លាប់​គាត់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម